Home ព័ត៌មានជាតិ មហាជនសម្រុកនាំគ្នាទៅសណ្ឋាគារមួយកន្លែង ក្រោយដឹងមានវត្តមានព្រះអង្គធម្ម វន វាសី ចន្ទមុនី

មហាជនសម្រុកនាំគ្នាទៅសណ្ឋាគារមួយកន្លែង ក្រោយដឹងមានវត្តមានព្រះអង្គធម្ម វន វាសី ចន្ទមុនី

442
0

មនុស្សម្នានាំគ្នាសម្រុកចូលទៅកាន់សណ្ឋាគារ មានឈ្មោះថា Memoire Palace Resort and Spa នៅក្នុងទឹកដីសៀមរាប ក្រោយពីដឹងថា វត្តមានព្រះអង្គធម្ម វន វាសី ចន្ទមុនី គង់នៅទីនោះ។

ដោយឃើញមាន មនុស្សនាំគ្នាទៅច្រើនលើសលប់ សណ្ឋាគារនេះ បានបិទទ្វារ និងរៀបចំសណ្តាប់ធ្នាប់ ឱ្យចូលតែមនុស្សមួយចំនួនតែប៉ុណ្ណោះ ដោយហេតុដើម្បីសុវត្ថិភាពព្រះអង្គធម្ម វន វាសី ចន្ទមុនី។

បើតាមការបង្ហោះរបស់សណ្ឋាគារ Memoire Palace Resort and Spa បានឱ្យដឹងថា ព្រះអង្គធម្ម វន វាសី ចន្ទមុនី មកប្រោះព្រំពរជ័យសិរីមង្គល ដល់សណ្ឋាគារនិង ក្រុមគ្រួសារ បុគ្គលិក បងប្អូនញាតិមិត្ត និងភ្ញៀវទាំងអស់នៅក្នុងសណ្ឋាគារ៕