អង្គការសហគមនឥន្ទធនូកម្ពុជា (Rock) បានចេញលិខិតស្នើឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្តរាគមន៍អញ្ជើញ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬ លោកពូ ក្រឹម ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ ដើម្បីជជែកពិភាក្សានិងបំភ្លឺចំពោះមតិយោបល់របស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNoIRBKyBKiMvmoDJZz2Qac8Huq9EqxNVH09Kwz58zK0NYE62XIAad4XiBws7023eWbKT-61H9n2pYN3xd4Hr4wBvmg3795tlpOQ17TuC1MfGME74BhLP3AX9QaVQyD0YQ331etKp2LGRGzLDVT9icEKpTAp11GyNfgwnJOM5SDApCtciIzCt42BAwpo/s1280/photo_2023-10-30_11-35-31.jpg

នៅក្នុងលិខិតស្នើសុំ ក្រោមការសម្របសម្រួលពីកញ្ញា លី ពិសី ដែលជាប្រធានសម្របសម្រួលរបស់អង្គការសហគមនឥន្ទធនូកម្ពុជាកាលពីថ្ងៃទី២៩ តុលា បានបញ្ជាក់ អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានទស្សនានូវវីដេអូនៃការប្រឡងរបស់បេក្ខជនមួយរូប នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កាលពីរាត្រី ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅលើទំព័រហ្វេសប៊ុករបស់ Cambodia’s Got Talent និងទូរទស្សន៍ហង្សមាស។ ក្នុងនោះដែរ លោកពូក្រឹមដែលជាគណៈកម្មការ (judge) មួយរូប បានបញ្ចេញមតិដែលមានលក្ខណៈរើសអើងនិងធ្វើឱ្យប៉ះពាល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់បេក្ខជនរូបនោះផ្ទាល់ ក៏ដូចជាដល់បុគ្គលនិង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាដទៃទៀតផងដែរ។
ក្នុងនាមជាអង្គការធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង គាំទ្រ និងការពារការគោរពសិទ្ធិ និងសេចក្តី ថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមមានស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ (LGBTIQ) តែងតែគោរព និងកោតសរសើរ ចំពោះលោកពូក្រឹម ដែលជាសិល្បករកំប្លែងជើងចាស់មួយរូបដែលមានបទពិសោធន៍យូរឆ្នាំ និងបានធ្វើកិច្ចការងារជា ច្រើនដើម្បីលើកស្ទួយវិស័យសិល្បៈ និងជួយបង្កើតភាពកម្សាន្តរីករាយដល់សាធារណជន ប្រកបដោយទេពកោសល្យ សមត្ថភាព និងបទពិសោធន៍ល្អៗ។ សហគមន៍យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានស្តាប់ និង ឃើញមតិយោបល់របស់លោកពូក្រឹម នៅក្នុងកម្មវិធីលំដាប់ពិភពលោកដែលចាក់ផ្សាយជាសាធារណៈនៅតាមប្រព័ន្ធ ផ្សព្វផ្សាយជាច្រើនដែលមានទស្សនិកជនគ្រប់វ័យទស្សនា។ យោបល់យល់ឃើញរបស់លោកពូក្រឹមអាចបង្កើតឱ្យមានការភាន់ច្រឡំដល់សាធារណមតិ ជំរុញការរើសអើង ប៉ះពាល់សេចក្ដីថ្លៃថ្នូរ ជាពិសេសសុខភាពផ្លូវចិត្តរបស់បុគ្គល និង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងធ្ងន់ធ្ងរ។
លិខិតដដែលបញ្ជាក់ថា ដោយមានក្តីបារម្ភពីទំហំនៃផលប៉ះពាល់តាមរយៈពាក្យសម្តីរបស់សិល្បករនិងជាបុគ្គលសាធារណៈដូចជាលោកពូក្រឹម ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា អង្គការសហគមន៍ឥន្ទធនូកម្ពុជាគោរពស្នើសុំអន្តរាគមន៍ពី ឯកឧត្ដមទេសរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស អប់រំផ្សព្វផ្សាយ និងអំពាវនាវឱ្យលុប បំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា។May be an image of 1 person and suit

ជាមួយគ្នានេះ ខាងសហគមនឥន្ទធនូសង្ឃឹមយ៉ាងមុតមាំថា អន្តរាគមន៍របស់ ឯកឧត្តម កែវ រ៉េមី នឹងអាចជួយធ្វើយ៉ាងណា ឱ្យលោកពូក្រឹមមានឱកាសជជែកពិភាក្សា ស្វែងយល់ បង្កើនចំណេះដឹង ផ្លាស់ប្តូរឥរិយាបថ អាកប្បកិរិយា និងផ្នត់គំនិត ហើយនឹងអាចក្លាយជាអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ឆ្លើយតបនឹងសំណើរបស់អង្គការខាងលើឯកឧត្តម កែវ រ៉េមី បានសរសេរនៅលើបណ្តាញសង្គមថា ក្រុមការងារនឹងធ្វើកិច្ចការនេះនៅថ្ងៃទី៣០ ខែតុលា ៕Do you know your LGBTQ flags? | Articles | CBC Kids