អូស្ត្រាលីគឺជាប្រទេសដែលសម្បូរទៅដោយតំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែង ជាពិសេសគឺតំបន់ដែលមានផ្កាពណ៌ស្វាយ។ ដូច្នេះដើម្បីទៅទស្សនាទេសភាពដ៏ស្រស់ស្អាតអមដោយផ្កាពណ៌ស្វាយនៅក្នុងប្រទេសអូស្ត្រាលី KBN News នឹងណែនាំប្រិយមិត្តមកស្គាល់កន្លែងល្បីៗចំនួន ៥ ដូចខាងក្រោម៖

១.ទីក្រុងស៊ីដនី៖ នៅចុងខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកាគឺជាពេលវេលាដែលផ្ការីកច្រើនបំផុតប្រចាំឆ្នាំ។ ដូច្នេះអ្នកទស្សនាអាចមើលឃើញសម្រស់ផ្កាពណ៌ស្វាយដ៏រស់រវើកនៅឯកន្លែងបណ្តុះកូនឈើ Royal Botanic, The Rocks, Paddington, Lavender Bay និងជាយក្រុង Kirribilli ។

២. តំបន់ Adelaide៖ តំបន់ Adelaide បានគ្របដណ្តប់ទៅដោយផ្កាពណ៌ស្វាយនៅតាមដងផ្លូវទាំងសងខាងក្នុងតំបន់លំនៅដ្ឋាន ដែលជាសញ្ញានៃនិទាឃរដូវរបស់ប្រទេសអូស្ត្រាលី។ ដូច្នេះ ភ្ញៀវទេសចរអាចមកទស្សនាបាននៅជាយក្រុងភាគខាងត្បូងនៃសួនរុក្ខសាស្ត្រ Adelaide ដូចជា Millswood, Goodwood និង Unley ។The Best Places To See Jacarandas Around Australia | Lawn.com.au

៣.តំបន់ Melbourne៖ អ្នកទេសចរដែលទៅលេងទីក្រុងមែលប៊ននៅឆ្នាំនេះត្រូវរង់ចាំរហូតដល់ខែធ្នូ ដើម្បីមើលផ្កា poinciana ពណ៌ស្វាយនៅក្នុងសួនរុក្ខសាស្ត្រ Melbourne និងសាកលវិទ្យាល័យ Melbourne គឺជាទីតាំងពីរដែលមានដើម phoenix ពណ៌ស្វាយច្រើនបំផុត ហើយរីកដុះដាលក្នុងខែចុងក្រោយនៃឆ្នាំ។

៤.តំបន់ Perth៖ រដូវផ្កាពណ៌ស្វាយបានរីកដុះដាលយ៉ាងច្រើននៅក្នុងខែធ្នូនៃតំបន់ Perth ប្រទេសអូស្ត្រាលី។ ដូច្នេះ អ្នកអាចទៅទស្សនាបាននៅជាយក្រុងភាគខាងជើងនៃទីក្រុង Inglewood និង Subiaco ក៏ដូចជាមើលផ្កាពណ៌ស្វាយនៅភាគខាងត្បូងទន្លេ Swan ហូរកាត់តាមទីក្រុង ជាមួយនឹងជាយក្រុង Applecross ដែលពោរពេញទៅដោយផ្កាពណ៌ស្វាយតម្រង់ជាជួរផងដែរ។

៥.តំបន់ Brisbane៖ Brisbane គឺជាទីក្រុងមួយនៅក្នុងរដ្ឋ Queensland ហើយមានទីតាំងជាប់នឹងទន្លេ Brisbane ដែលដើមពោធិ៍ពណ៌ស្វាយនៅទីនេះរីកយ៉ាងត្រចះត្រចង់បំផុតក្នុងខែតុលា មានរយៈពេលរហូតដល់ខែវិច្ឆិកា។ ក្នុងរដូវនេះ ផ្លូវភាគច្រើននៃទីក្រុងត្រូវបានហ៊ុំព័ទ្ធដោយរុក្ខជាតិពណ៌ស្វាយ។ ដូច្នេះអ្នកទេសចរអាចមកទស្សនាបាននៅសាកលវិទ្យាល័យ Queensland, New Farm Park, ជាយក្រុង Woolloongabba និង Brisbane Botanic Gardens ៕