នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វត្តមានផ្ទាល់ ព្រះធម្មវន វាសី ចន្ទមុនី នៅក្នុងវត្តរាជបូណ៌ បានធ្វើឱ្យមហាជនរាប់មុឺននាក់នៅក្នុងខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយពីនិមន្ត ដល់វត្តរាជបូណ៌ ដើម្បីជួបសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ហើយនោះ ព្រះធម្មវន វាសី ចន្ទមុនី ក៏បានធ្វើនិមន្តទៅប្រាសាទអង្គរវត្តថែមទៀត ដែលកាន់តែនាំមហាជន នាំគ្នាទៅភ្លូកទឹកភ្លូកដី និងបានបន្សល់សំរាមជាច្រើន ពាសពេញទឹកដីអង្គរ ធ្វើឱ្យខូចសោភ័ណ្ឌភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ។
ដោយនៅក្នុងថ្ងៃនេះ គេឃើញមានអជ្ញាធរជាតិអប្សារាជាច្រើននាក់ បានដើរនាំគ្នាប្រមូលសំរាមជុំវិញរមណីយដ្ឋានអង្គរ ដើម្បីកែតម្រូវមុខមាត់តំបន់អង្គរឱ្យស្រស់ស្អាតឡើងវិញ។
ជុំវិញការបោះចោលសំរាមនេះ នាក់លេងបណ្តាញសង្គមមួយចំនួនបានធ្វើការិះគន់ ដោយអ្នកខ្លះលើកឡើងថា៖”ចេះយកទៅ តែបែរជាមិនចេះយកវិញ” និងអ្នកខ្លះទៀត ថា៖”នាំគ្នាទៅភ្លូកទឹកភ្លូកដី ដូចនាំគ្នាទៅចោលសំរាម”៕









