យោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានបណ្តែតទឹលចូលប្រាសាទអង្គរ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន។

ការផ្អាកនេះ គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIAIsoqcPQqNHlWWa9tl5TmfK8X6-2V5HJw6U7aC7iShJ8n5FogBXCmgcA7Ge7y6UA3pgsvcz0W4N0yqfPC0qZGFGyf4JV1YUylu_PL9PB8mUfM2qFbsAB6-ChoI_KDgshRW3S4J_sB1S0ShTJEMVwk2RAymJa551SzXrFHLI5XLclmSeq-ZWS2PCMUU0/s1280/photo_2023-10-28_16-27-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtqbgykR8WH5u3rSW9LdLsZSpSN5TcyFKqIyjWeJl9WbKJ0inIhmrVG6jwILMZU6ZUrdmh4MoNTh5Ib5wsAD1BVyZ-sQnUpLXgKLKXx3l6Yp7JRm2A5LopMRLoSRkL2gfWp7OjBM2GM0EG9o-Xo3wDtmEJvnC1mqQrijo7Wglg_MZ_z6KbeZ-htozevFQ/s1280/photo_2023-10-28_16-27-53.jpg