ល្ង គឺជាដំណាំមួយប្រភេទ ដែលមានដើមតូចស្រួយ ដុះបែកខ្នែងជាមែក ហើយមានផ្កាពណ៌ស ឬពណ៌ស្វាយ ផ្លែស្កះ គ្រាប់ល្អិត សំបកខាងក្រៅខ្មៅ សាច់ខាងក្នុងស សម្រាប់លីងប្រើការជាម្ហូបក្រៀម ឬប្រើសម្រាប់ធ្វើនំក្រៀម ឬក៏ស្លប្រេងជាដើម។ គ្រាប់ល្ងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយក៏ត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណរាប់ពាន់ឆ្នាំផងដែរ។ ដូច្នេះរវាងល្ងស និងល្ងខ្មៅតើមួយណាមានអត្ថប្រយោជន៍ជាង?

១.អត្ថប្រយោជន៍ល្ងខ្មៅ៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ល្ងខ្មៅមានសមាសធាតុ elixir ដ៏ល្បីល្បាញនៃអមតៈ។ ដូច្នេះល្ងខ្មៅគឺល្អជាងល្ងស ដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើនដូចជាៈ
-ជួយកាត់បន្ថយកូឡេស្តេរ៉ុលខ្ពស់ និងទ្រីគ្លីសេរីដ ដែលជាកត្តាហានិភ័យនៃជំងឺបេះដូង។
-ជួយបញ្ចុះសម្ពាធឈាម។
-ជួយឱ្យឆ្អឹងមានសុខភាពល្អ។
-កាត់បន្ថយការរលាក។
-ជួយបង្កើតកោសិកាឈាម។
-ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
-សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
-និងជាប្រភពដ៏ល្អនៃវីតាមីន B ទៀតផង។Black Sesame Seeds Are a Benefit-Packed Addition to Any Meal

២.អត្ថប្រយោជន៍ល្ងស៖ តាមពិតទៅ ល្ងសមិនសូវមានអត្ថប្រយោជន៍សម្រាប់សុខភាពប៉ុន្មានទេ វាត្រូវបានលក់ពេញទីផ្សារដោយសារតែគ្រាប់ធញ្ញជាតិបែបនេះគឺល្អសម្រាប់ធ្វើទឹកដោះគោល្ងប៉ុណ្ណោះ ដែលប្រែជាពណ៌សទាំងស្រុង។ ដូច្នេះមូលហេតុដែលល្ងមានពណ៌សគឺដោយសារតែគ្រាប់ត្រូវបានប៉ូឡូញតែមួយមុខគត់ដើម្បីបម្រើជាការតុបតែងក្នុងការធ្វើបង្អែម៕Organic Sesame White Seeds – GreenDNA® India