ប៉េកាំង៖ កាលពីថ្ងៃសុក្រទី២៧ខែតុលាឆ្នាំ២០២៣នេះ អតីតនាយករដ្ឋមន្រ្តីចិនឡើងកាន់អំណាចនៅឆ្នាំ២០១៣និងជានាយករដ្ឋមន្រ្តីទី៧របស់ចិន គឺលោក លី ឃើឈែង បានទទួលមរណៈភាពហើយដោយសារតែជំងឺគាំងបេះដូង។Former Premier Li Keqiang, China's top economic official for a decade, has  died at 68 - POLITICO

ទីភ្នាក់ងាររបស់សារព័ត៌មាន CCTV បានរាយការណ៍ថា លោកលី ឃើឈែង ខណៈពេលដែលសម្រាកនៅទីក្រុងសៀងហៃប៉ុន្មានថ្ងៃមកនេះ បានរើឡើងនៃជំងឺបេះដូងហើយធ្វើទុកភ្លាមៗកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ ហើយជាអកុសលគាត់មិនអាចយកឈ្នះលើជំងឺនេះបានទេ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួយគាត់យ៉ាងអស់ពីលទ្ធភាពពីសំណាក់គ្រូពេទ្រយ៉ាងណាក្តី។ គាត់ក៏ត្រូវបានលាចាកលោកនៅទីក្រុងសៀងហៃនៅពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃសុក្រទី២៧ខែតុលានេះនៅក្នុងវ័យ៦៨ឆ្នាំ។Li Keqiang: Former Chinese premier dies of heart attack | The Independent

មេដឹកនាំដែលជាគូប្រជែងកំពូលរបស់បក្សកុម្មនីស្សចិន គឺលោកលី ឃើឈែង ដែលត្រូវបានគេសម្មត់ថាជាអនាគតប្រធានាធិបតេយ្យចិននាពេលបច្ចុប្បន្ននេះ ប៉ុន្តែត្រូវបានវ៉ាដាច់ដោយលោកស៊ីជីនពីងទៅវិញ។ ព្រោះក្នុងគ្រានោះក្រុមអ្នកសេដ្ឋវិទូគឺមានការគាំទ្រទៅលើការធ្វើទីផ្សារសេរីជាង ដែលជំរុញឲ្យមានការធ្វើកំណែទម្រង់ Lionomics ដែលជាទីផ្សារផែនការរបស់គាត់ ព្រោះការអនុវត្តលើផែនការរនេះមិនសូវបានល្អប៉ុន្មានទេ។ Lionomics គឺជាកំណែទម្រង់ក្នុងការកាត់បន្ថយបំណុល និងហេដ្ឋាសម្ព័ន្ធនៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត គាត់ក៏ត្រូវបានគេងាករេទៅមើលលើរបៀបគ្រប់គ្រងរដ្ឋតាមទស្សនៈវិស័យរបស់លោកស៊ីជីនពីងជំនួសវិញ ទើបធ្វើឲ្យអំណាចរបស់លោកលី ឃើឈែង នាពេលនោះមានការធ្លាក់ចុះ។Former Premier Li Keqiang, China's top economic official for a decade, dies  at 68 - Sentinel Colorado

បើក្រឡេកមកមើលលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនវិញគឺមានការតក់ស្លុតនិងសោកសៅជាខ្លាំងបន្ទាប់ពីបានឃើញថា គេហទំព័ររដ្ឋាភិបាលមួយចំនួនដាក់រូបស ខ្មៅនិងសរសេរនូវសាររំលែកទុកយ៉ាងក្រៀមក្រំទៅកាន់លោកលី ឃើឈែង។ មរណៈភាពរបស់លោកនាពេលនេះគឺមានន័យថា ជាការបាត់បង់សំឡេងក្នុងការសម្របសម្រួលដ៏សំខាន់មួយក្នុងអង្គគណៈរដ្ឋមន្ត្រីជាន់ខ្ពស់នៃបក្សកុម្មនីស្តចិន ដោយគ្មាននរណាអាចមកជំនួសកន្លែងគាត់បានឡើយ។Li Keqiang, Former Chinese Premier Overshadowed by Xi, Dies at 68

អ្នកលេងបណ្តាញសង្គម Weibo របស់ចិន បាននិយាយថា «លឿនពេកហើយ ទាំងដែលគាត់នៅវ័យក្មេងសោះ» ហើយអ្នកខ្លះក៏បានលើកឡើងដែរថា ការបាត់បង់រូបលោកដូចជាបាត់បង់សរសរផ្ទះដែលជាគ្រឹះដ៏រឹងមាំរបស់ពួកយើងអ៊ីចឹង។Li Keqiang, China's top economic official for a decade, dies at 68

គួរបញ្ជាក់ផងដែរថា លោកលីឃើជែងគឺជាអតីតនាយករដ្ឋមន្រ្តីឡើងកាន់អំណាចនៅឆ្នាំ២០១៣ដល់២០២៣ និងជាសមាជិកលំដាប់រងទី២ គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃបក្សកុម្មនីស្តចិន មុនពេលដែលគាត់បានធ្វើការលាលែងនៅគ្រប់មុខតំណែងនយោបាយទាំងអស់កាលពីខែមីនាឆ្នាំ២០២៣នេះ។ គាត់ត្រូវបានគេស្គាល់ថាជាសេដ្ឋវិទូនិងឥស្សរជននយោបាយវៃឆ្លាតម្នាក់ក្នុងជំនាន់របស់គាត់។ គាត់ក៏បានក្លាយជាប្រធានក្រុមប្រឹក្សានិសិត្សនៅក្នុងសកលវិទ្យាល័យច្បាប់ដ៏មានសក្តានុពលមួយនាទីក្រុងប៉េកាំងបន្ទាប់ពីសលកវិទ្យាល័យនោះបានបើកឡើងវិញនៅក្នុងបដិវត្តវប្បធម៌របស់លោកម៉ៅសេទុង។ គាត់ត្រូវបានគេលើកឡើងថាជាបុគ្គលល្អបំផុតនៅក្រៅប្រទេសផងដែរ ហើយឈ្មោះ Li Keqiang នេះ ត្រូវបានដាក់ដោយក្រុមសេដ្ឋវិទូ ដើម្បីតំណាងដល់វឌ្ឍនភាពសេដ្ឋកិច្ចនៃប្រទេសចិនផងដែរ។ BBC News & CNA News