ថ្មីៗនេះ មានស្ត្រីម្នាក់ ហាក់សម្តែងការហួសចិត្ត នៅពេលដែលនាង បានធ្វើដំណើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅយកមិត្តភក្ដិមកពីក្រៅប្រទេស។
យោងតាមគណនីស្ត្រីម្នាក់នេះ ដែលមានឈ្មោះ Yon Makara បានលើកឡើងថា៖”ខ្ញុំថាមិនយូទេ ខ្មែរខាំគ្នាហែកសុី នៅព្រលានយន្តហោះថ្មី។ ខ្ញុំនិយាយនេះដោយសារជួបផ្ទាល់ ពីរម្សិលមិញ ខ្ញុំទៅ Pick up មិត្តភក្ដិមកពីរក្រៅប្រទេស តើហេតុផលអ្វីបានជាសន្តិសុខមកសួរយើងចឹង សំណួរមានច្រើន អ្នកឯងមកយកអ្នកណា ភ្ញៀវប៉ុន្មានអ្នក ភ្ញៀវជនជាតិអ្វី មកពីរណា ទៅណា ដេកអូតែលណា មានហ្គាយទេ…….?
ឥលូវខ្ញុំចង់សួរទៅវិញថា តើព្រលានយន្តហោះនេះចិន ធ្វើលើដីខ្មែរ ប្រជាជនខ្មែរ គ្រប់គ្នាគ្មានសិទ្ធិលើការងារមុខរបររបស់ខ្លួន ដូចជា Taxi ជាដើម ពួកគាត់មិនអាចឈរនៅនឹងមុខរង់ចាំភ្ញៀវផ្ទាល់ខ្លួនរបស់ពួកគេមែនទេ ??”
លើសពីនេះទៅទៀត នាងក៏បានលើកសង្កត់ធ្ងន់ថា៖” លោកអភិបាលខេត្តគួរតែមើលចំណុច1នេះកុំអោយប្រជាជនក្ដៅក្រហាយជាងនេះ ត្រឹមអាហា3ពេលត្រូវមកខាំគ្នា ដូចឆ្កែ ឃើញ សុទ្ធតែខ្មែរគ្នាឯងទេ ធ្វើអោយដូចនៅព្រលានចាស់ ដែលបារាំងជាអ្នកកាន់កាប់ ខ្ញុំចូលចង់សឹកផ្លូវ គ្មានអ្នកណា មកសួរដេញដោលចឹងទេ ។ល។”
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយបានទទួលជើងហោះហើយជាលើកដំបូងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕











