បរទេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Reuters កាលពីថ្ងៃទី ២៦ ខែតុលាថា ជនបរទេសជាងពាក់កណ្តាលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ក្នុងនោះ ចំណាប់ខ្មាំងដែលជាជនជាតិថៃមានចំនួន ៥៤នាក់។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមចំណាប់ខ្មាំងទាំង ២២០ នាក់មានជាងពាក់កណ្តាលជាជនបរទេស ដែលមនុស្សចំនួន ១៣៨ នាក់សុទ្ធតែមកពីក្រៅប្រទេសទាំងអស់ ក្នុងនោះមានជនជាតិអាហ្សង់ទីន ១៥នាក់, អាល្លឺម៉ង់ ១២នាក់, អាមេរិក ១២នាក់, បារាំង ៦នាក់, រុស្ស៊ី ៦នាក់, ចិន ១នាក់, ស្រីលង្កាតង់ហ្សានី ២ នាក់, ហ្វីលីពីន ២ នាក់, និងថៃ ៥៤នាក់ដែលជាចំនួនច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ចំណែកឯមួយចំនួនផ្សេងទៀតគឺមានសញ្ជាតិពីរ។
យោងតាមរបាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យប្រជាជនថៃមួយចំនួនធំត្រូវបានចាប់ជាចំណាប់ខ្មាំង គឺដោយសារតែមានពលករថៃប្រមាណ ៣ ម៉ឺននាក់ធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសអ៊ីស្រាអែល ទន្ទឹមនឹងនោះក៏មានពលករថៃជាក្រុមដែលបានស្លាប់ និងបាត់ខ្លួនច្រើនជាងគេក្នុងប្រទេសផងដែរ។
លើសពីនេះ ជនបរទេសសរុបចំនួន ៣២៨ នាក់មកពី ៤០ ប្រទេសត្រូវបានបញ្ជាក់ថាបានស្លាប់ ឬបាត់ខ្លួនចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕










