ប្រទេសថៃ ៖ លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានផ្តល់សម្ភាសន៍ក្នុងកម្មវិធីផ្សាយមួយ ដែលរៀបចំដោយលោក Sorayuth Suthasanachinda និងអ្នកនាង Pitchayathan Chanput នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការកែតម្រូវលក្ខខណ្ឌចែកប្រាក់១ម៉ឺនបាតថា រដ្ឋាភិបាលនឹងចែកប្រាក់ដល់ពលរដ្ឋណាដែលមានប្រាក់ចំណូលតិចតួចប៉ុណ្ណោះ ។S'il est élu premier ministre de Thaïlande, Srettha Thavisin promet de donner 10000 baths (270 euros) en cryptomonnaie à chaque citoyen pour dynamiser l'économie - ConseilsCrypto.com

ការឆ្លើយតបនេះកើតឡើងនៅពេលលោក Sorayuth បានសួរទៅកាន់លោក Chulphan អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថា តើការកាត់ឈ្មោះមនុស្សចេញពីគម្រោងការផ្តល់ប្រាក់១ម៉ឺនបាត នឹងធ្វើឱ្យគណបក្សភឿថៃត្រូវគេរិះគន់ថា គណបក្សនេះមិនបានធ្វើតាមការសន្យាក្នុងអំឡុងពេលរកសំឡេងឆ្នោតដែរឬទេ ?

លោក Chulphan អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលើកឡើងថា ៖ «យើងបានឆ្លងកាត់ដំណាក់កាលរកសំឡេងឆ្នោតយូរហើយ ហើយគោលបំណងនៃគម្រោងនេះ មិនពាក់ព័ន្ធនឹងការរកសំឡេងឆ្នោតទេ ។ វាជាគោលនយោបាយមួយច្បាស់លាស់ ដែលយើងបានជជែកជាមួយពលរដ្ឋតាំងពីដំបូង» ។Thai baht faces worst day in 23 years as strong dollar pressures Asia FX | The Star

លោក Chulphan បន្តថា គោលដៅរបស់រដ្ឋាភិបាលនៅពេលនេះ គឺការជំរុញសេដ្ឋកិច្ចប្រទេសថៃឱ្យរីកចម្រើនរហូតដល់៥% ។ លោកថា ៖ «ការរកសំឡេងឆ្នោតមិនស្ថិតនៅត្រង់ចំណុចណាមួយឡើយ ពីព្រោះពេលនេះ យើងបានសម្លឹងឃើញការបោះជំហានទៅមុខរបស់ប្រទេសថៃ ដោយជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនស្មើនឹង៥%» ។

ជុំវិញព័ត៌មានការកាត់ឈ្មោះមនុស្ស (ឬកាត់សិទ្ធិ) ចេញពីគម្រោងផ្តល់ប្រាក់ឌីជីថល១ម៉ឺនបាតនេះ កំពុងទទួលបានការចាប់អារម្មណ៍ម្តងទៀតពីសំណាក់ពលរដ្ឋថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោយពីមានសេចក្តីរាយការណ៍ថា អនុគណៈកម្មាធិការប្រាក់ឌីជីថល ដែលមានលោក Chulphan ជាប្រធាននោះមានមតិខុសគ្នាថា តើរដ្ឋាភិបាលគួរតែចែកប្រាក់ជាទូទៅ ឬចែកជាក្រុម ? បើចែកប្រាក់ជាក្រុម រដ្ឋាភិបាលគួរកាត់សិទ្ធិអ្នកមានប្រាក់ចំណូលខ្ពស់ចេញពីគម្រោង ដូចជា ៖

១-កាត់ឈ្មោះអ្នកមានប្រាក់ខែលើស២ម៉ឺន៥ពាន់បាត ឬមានប្រាក់ក្នុងបញ្ជីធនាគារលើស ១សែនបាត (នៅសល់អ្នកមានសិទ្ធិចំនួន ៤៣លាននាក់)
២-កាត់ឈ្មោះអ្នកមានប្រាក់ខែលើស៥ម៉ឺនបាត ឬមានប្រាក់ក្នុងបញ្ជីធនាគារលើស ៥សែនបាត (នៅសល់អ្នកមានសិទ្ធិចំនួន ៤៩លាននាក់)
៣-ផ្តល់សិទ្ធិដល់អ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ ឬប័ណ្ណក្រីក្រ (ចំនួនពី១៥លាននាក់ ទៅ១៦លាននាក់) ៕Cash handouts spark concern

ប្រភព ៖ sanook