ប្រទេសចិន ៖ នៅខែតុលា ឆ្នាំ២០២៣ ស្ថានីយទូរទស្សន៍ CNN បានផ្សាយដោយយោងតាមប្រភពពីសារព័ត៌មានចិនថា សមត្ថកិច្ចនៅទីក្រុង Zhangjiagang ខេត្ត Jiangsu ដែលស្ថិតនៅភាគខាងកើតប្រទេសចិន បានស្ទាក់ចាប់រថយន្ត១គ្រឿងដឹកឆ្មាចំនួន១.០០០ក្បាលប្រុងនាំទៅកន្លែងទីសត្តឃាត ។ សមត្ថកិច្ចចិនឱ្យដឹងថា បច្ចុប្បន្ន មានឈ្មួញខិលខូចទទួលទិញឆ្មាដើម្បីកាប់យកសាច់លក់ឱ្យអតិថិជន ហើយពួកគេកុហកថា ជាសាច់ជ្រូក និងសាច់ចៀម ។Cats in China slaughtered and sold as mutton, pork; more than 1,000 rescued  by activists, China News - AsiaOne

ការស្ទាក់ចាប់រថយន្តដឹកឆ្មានេះ កើតឡើងក្រោយពីសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីក្រុមសកម្មជនសិទ្ធិសត្វ កាលពីខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីរថយន្តលួចដឹកឆ្មាទៅកាន់ទីសត្តឃាត ដើម្បីយកសាច់ឆ្មាទៅលក់ និងកុហកថា ជាសាច់ជ្រូក និងសាច់ចៀម ។I think this is wonderful': Cat adoption event in Eugene sets new record |  KVAL

សេចក្តីរាយការណ៍បញ្ជាក់ថា មានឆ្មាចំនួន១.០០០ក្បាលត្រូវបានគេចាប់ដាក់ក្នុងឡាំងឈើ ប៉ុន្តែសមត្ថកិច្ចមិនបានប្រាប់ថា មានជនសង្ស័យប៉ុន្មាននាក់ទេពាក់ព័ន្ធនឹងករណីនេះ ហើយតើឆ្មាដែលឈ្មួញខិលខូចលួចចាប់នោះ គឺជាឆ្មាគ្មានម្ចាស់ឬយ៉ាងណា ។ បច្ចុប្បន្ន ឆ្មាទាំងអស់ដែលទទួលបានការជួយសង្គ្រោះ ត្រូវបានគេបញ្ជូនទៅកាន់កន្លែងចិញ្ចឹមសត្វរួចរាល់ហើយ ។1,000 cats rescued in China from being slaughtered and sold as pork, mutton  | CNN

ឈ្មួញខិលខូចបានព្យាយាមធ្វើគ្រប់វិធីដើម្បីទទួលបានប្រាក់ចំណេញ ដោយការយកសាច់ឆ្មាទៅលក់ឱ្យអតិថិជន ក្នុងនោះឆ្មា១ក្បាលនឹងទទួលបានសាច់ប្រមាណ២គីឡូក្រាម ។ ហេតុនេះ ការចាប់ឆ្មាមកសម្លា.ប់យកសាច់លក់ គឺជាអំពើខុសច្បាប់នៅប្រទេសចិន ។ ចំណែកការស្ទាក់ចាប់រថយន្តដឹកឆ្មាលើកនេះ បានធ្វើឱ្យពលរដ្ឋចិនបារម្ភពីសុវត្ថិភាពអាហារស្រស់ ដែលដាក់លក់នៅតាមទីផ្សារនានា ៕Hundreds of cats rescued from grisly fate of being sold as pork and mutton  - World News - News - Daily Express US ប្រភព ៖ Mono News