ទើបតែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តមិនទាន់បាត់ផងតារាស្រី ស៊ីន យូប៊ីន បានចូលរួមកម្មវិធីរបស់ប្រ៊េនធំមួយទៀតនៅឯប្រទេសថៃដោយបានជួយតារាសម្តែងល្បីឈ្មោះ Mai Davika និងលោក Mark Tuan សមាជិក GOT7 ខណៈខ្សែកដែលនាងពាក់ចូលរួមកម្មវិធីនោះមានតម្លៃរហូតដល់១លានដុល្លារឯណោះ។May be an image of 2 people and textនៅយប់ថ្ងៃទី២៥ តុលា ស្ថិតនៅទីក្រុងបាងកកប្រទេសថៃ កញ្ញា ស៊ីន យូប៊ីន និងប្អូនស្រីបានចូលរួមក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការប្រ៊េនលំដាប់មួយឈ្មោះថា Bvlgari ដោយមានការចូលរួមពីសំណាក់តារាល្បីប្រចាំប្រទេសថៃ រួមទាំងតារា Kpop និងតារាផ្សេងទៀត។May be an image of 2 people and text

ជាមួយសំលៀកបំពាក់ពណ៌ក្រហមឆើតលាយជាមួយពណ៌ផ្កាឈូកកាន់តែលើកសម្រស់ ស៊ីន យូប៊ីន មួយកម្រិតទៀតមើលហើយមិនចេះជិនណាយ តារាខ្មែរមានសម្រស់មិនចាញ់តារាគេនោះទេ។ ជាពិសេសតារាស្រីរូបនេះតែម្តង នៅពេលចូលរួមកម្មវិធីលើឆាកអន្តរជាតិនាងមិនឱ្យចាញ់គេឡើយលើការតុបតែងខ្លួន។ សម្រស់ស្រស់ស្អាត សំលៀកបំពាក់ក៏ទាក់ទាញបូកជាមួយគ្រឿងអលង្ការប្រណីតទៀត ស៊ីន យូប៊ីន កាន់តែលេចធ្លោនៅក្នុងកម្មវិធី។May be an image of 1 person

គ្រឿងអលង្ការដ៏ប្រណីតដែល ស៊ីន យូប៊ីន ពាក់នេះជាម៉ាកយីហោ Bvlgari ផ្ទាល់តែម្តងដោយតម្លៃខ្សែកមានតម្លៃរហូតដល់១លានដុល្លារ ចំណែកឯខ្សែដៃវិញមានតម្លៃ៧,៥០០០ដុល្លារ ហើយរ៉ូបដែលនាងស្លៀកមានតម្លៃ៤,៨០០ដុល្លារចំណែកឯស្បែងជើងមានតម្លៃ២,១៣០ដុល្លារដែលជាម៉ាក FENDI។May be a black-and-white image of 2 people and textតាមរយៈវីដេអូ និងរូបភាព ដែលបានចែកចាយលើបណ្តាញសង្គមគេសង្កេតឃើញថាកញ្ញា ស៊ីន យូប៊ីន មានភាពស្និតស្នាលជាមួយតារាស្រី Mai Davika យ៉ាងខ្លាំងហើយតារាថៃរូបនេះថែមទាំងទាញដៃ យូប៊ីន មកកាន់ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងចំពោះ ស៊ីន យូប៊ីន មិនត្រឹមតែប៉ុណ្ណោះនាងក៏បានជួបជាមួយតារាប្រុស Mark Tuan ទៀតគឺសំណាងផ្ទួនៗតែម្តងទើបតែបានជួប Jung kook ថ្ងៃមុនពេលនេះបានជួបតារាល្បីK-Popម្នាក់ទៀត៕May be an image of 2 people and text