ប្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Thairath បានចុះសាកសួរមតិពលរដ្ឋរស់នៅខេត្ត Uthai Thani ក្រោយពីរដ្ឋាភិបាលបានផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អ្នកទទួលប្រាក់១ម៉ឺនបាត ។ លក្ខខណ្ឌថ្មីនេះបានកាត់ឈ្មោះអ្នកមានទ្រព្យសម្បត្តិច្រើនចេញ ដើម្បីឱ្យចំនួនការផ្តល់ប្រាក់ និងការចំណាយប្រាក់ធ្លាក់ចុះ ខណៈរដ្ឋាភិបាលមានគម្រោងផ្តល់ប្រាក់ដល់ពលរដ្ឋពីចំនួន៥៤លាននាក់ ទៅ៥៦លាននាក់ ស្មើនឹងទឹកប្រាក់ពី៥៤ម៉ឺនលានបាត ទៅ៥៦ម៉ឺនលានបាត ។S'il est élu premier ministre de Thaïlande, Srettha Thavisin promet de donner 10000 baths (270 euros) en cryptomonnaie à chaque citoyen pour dynamiser l'économie - ConseilsCrypto.com

ការកំណត់លក្ខខណ្ឌថ្មីសម្រាប់ពលរដ្ឋទទួលបានប្រាក់១ម៉ឺនបាត និងកាត់ឈ្មោះអ្នកមានប្រាក់ចំណូលខ្ពស់ចេញពីគម្រោង មានដូចជា ៖
១-កាត់ក្រុមអ្នកមានប្រាក់ខែលើស២ម៉ឺន៥ពាន់បាត ឬមានប្រាក់ក្នុងបញ្ជីធនាគារលើស ១សែនបាត (នៅសល់អ្នកមានសិទ្ធិចំនួន ៤៣លាននាក់)
២-កាត់ក្រុមអ្នកមានប្រាក់ខែលើស៥ម៉ឺនបាត ឬមានប្រាក់ក្នុងបញ្ជីធនាគារលើស ៥សែនបាត (នៅសល់អ្នកមានសិទ្ធិចំនួន ៤៩លាននាក់)
៣-ផ្តល់សិទ្ធិដល់អ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ ឬប័ណ្ណក្រីក្រ (ចំនួនពី១៥លាននាក់ ទៅ១៦លាននាក់) ។Thai PM Srettha faces pivotal test over pledges to party heartland - Nikkei Asia

អ្នកនាង វរ៉ាដា ថងព្រីន អាយុ២៧ឆ្នាំ ជាម្ចាស់ហាងលក់ម្ហូបអាហារនៅខេត្ត Uthai Thani និយាយថា នាងចង់ឱ្យអតិថិជនមកប្រើប្រាស់សេវាកម្មក្នុងហាងរបស់នាង ប៉ុន្តែវាអាចមានបញ្ហាផ្សេងៗតាមមក ។ នាងបារម្ភពីការបង់ពន្ធ ព្រោះកន្លងមក រដ្ឋាភិបាលមានគម្រោង «ចំណាយប្រាក់ពាក់កណ្តាលម្នាក់» ដែលតម្រូវឱ្យអតិថិជនទូទាត់ប្រាក់ត្រឹមតែពាក់កណ្តាលនៃថ្លៃទំនិញ ហាងរបស់នាងក៏បានចូលរួមក្នុងគម្រោងនេះដែរ ។ ប៉ុន្តែរដ្ឋាភិបាលបានតម្រូវឱ្យហាងនាងបង់ពន្ធរហូតដល់ជាង២ម៉ឺនបាត ក្រោយពីគម្រោងនេះបញ្ចប់ ។

អ្នកនាង វរ៉ាដា បន្តថា នាងសូមសំណូមពរឱ្យរដ្ឋាភិបាលកែសម្រួលរឿងការបង់ពន្ធតាមក្រោយសម្រាប់ហាងនានាដែលចូលរួមក្នុងគម្រោង ព្រោះហាងទាំងនោះត្រូវបង់ពន្ធខ្ពស់ឱ្យរដ្ឋាភិបាល ។ ចំណែកគម្រោងផ្តល់ប្រាក់១ម៉ឺនបាត នាងបារម្ភថា នឹងមានបញ្ហាដែរ ព្រោះអ្នកខ្លះគ្មានចំណេះដឹងក្នុងការប្រើប្រាស់ទេ ដូចជា មនុស្សចាស់អាយុច្រើនមិនយល់ពីការចាយប្រាក់នេះនៅតាមហាងនានាទេ ។ ដូច្នេះ នាងចង់ឱ្យរដ្ឋាភិបាលចែកប្រាក់ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ឬប្រព័ន្ធងាយស្រួលប្រើជាងនេះ ហើយពុំចាំបាច់ស្កេនតាមទូរស័ព្ទដៃទេ ព្រោះអ្នកខ្លះគ្មានទូរស័ព្ទស្មាតហ្វូន និងគ្មានអ៊ីនធើរណេត ។Thai baht faces worst day in 23 years as strong dollar pressures Asia FX | The Star

ចំណែកអ្នកស្រី ស៊ុមប៊ូន ខបក្លាងឌុន អាយុ៦៤ឆ្នាំ រស់នៅខេត្ត Uthai Thani និយាយថា បើតម្រូវឱ្យគាត់ចាយប្រាក់នេះនៅជនបទប្រមាណ៤គីឡូម៉ែត្រពីផ្ទះ គឺគ្មានហាងលក់ទំនិញច្រើនទេ ប៉ុន្តែពេលនេះ រដ្ឋាភិបាលបានប្តូរឱ្យពលរដ្ឋអាចចាយប្រាក់នេះបានគ្រប់ទីកន្លែង វាជាការល្អ ព្រោះគាត់នឹងឱ្យកូនទៅទិញសម្ភារសិក្សា ។ គាត់រង់ចាំប្រាក់១ម៉ឺនបាតពីរដ្ឋាភិបាល ប៉ុន្តែបើមិនបាន គាត់ក៏មិនថាអ្វីទេ ព្រោះគាត់មិនសូវមានទំនុកចិត្តថា ពលរដ្ឋនឹងទទួលបានប្រាក់១ម៉ឺនបាត ។

រីឯអ្នកនាង វាសនា រស់នៅខេត្ត Uthai Thani និយាយថា សម្រាប់ប្រាក់១ម៉ឺនបាតដែលរដ្ឋាភិបាលសន្យាថា នឹងចែកឱ្យពលរដ្ឋនោះ មុខជាមានបញ្ហាច្រើនមិនខាន ។ បច្ចុប្បន្ន រដ្ឋាភិបាលចាប់ផ្តើមមានគោលនយោបាយកាត់លក្ខខណ្ឌផ្សេងៗចេញ មិនដូចពេលដំបូងទេ ដែលរដ្ឋាភិបាលប្រាប់ថា ពលរដ្ឋគ្រប់រូបឱ្យតែមានសញ្ជាតិថៃនឹងទទួលបានប្រាក់គ្រប់គ្នា ប៉ុន្តែដល់ពេលចែកប្រាក់ ស្រាប់តែមានលក្ខខណ្ឌផ្សេងទៀត ។ នាងគិតថា គម្រោងនេះនឹងទទួលជោគជ័យត្រឹមតែ៧០% ប៉ុណ្ណោះ ព្រោះគម្រោងបានផ្លាស់ប្តូរលក្ខខណ្ឌចែកប្រាក់រហូត ហើយធ្វើឱ្យភាពជឿជាក់របស់ពលរដ្ឋកាន់តែធ្លាក់ចុះ ៕ ប្រភព ៖ Thairath