ប្រទេសស្រីលង្កា ៖ កិច្ចសហការរវាងប្រទេសចិន និងស្រីលង្កា នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានជួយលើកកម្ពស់ឧស្សាហកម្មដំណាំដូងនៅប្រទេសស្រីលង្កាយ៉ាងខ្លាំង ។ ប្រទេសស្រីលង្កាបានដាំដុះដូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទឹកដូងស្រីលង្កា គឺជាភេសជ្ជៈមួយទទួលបានការពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែការដាំដូងនៅប្រទេសនេះមានកំណត់ ដោយសារកត្តាផ្សេងៗដូចជា បញ្ហាគ្រោះរាំងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។Setback in Sri Lanka for China's silk road | East Asia Forum

ហេតុនេះ ប្រទេសចិនបានជួយស្រីលង្កាឱ្យអភិវឌ្ឍន៍ផ្នែកកសិកម្ម ដោយជំរុញឱ្យកសិករស្រីលង្កាចិញ្ចឹមសត្វ, បង្កាត់ពូជសត្វ ព្រមទាំងកែច្នៃគ្រឿងទេសក្នុងតំបន់ដាំដុះ និងតំបន់នៅក្បែរគ្នា ដើម្បីឱ្យពលរដ្ឋក្នុងតំបន់មានឱកាសទទួលបានការងារធ្វើកាន់តែច្រើន ។ អ្នកជំនាញផ្នែកកសិកម្មរបស់ចិនបានណែនាំពីបច្ចេកទេសកសិកម្ម និងការប្រើប្រាស់ផ្ទៃដីឱ្យក្លាយជាប្រយោជន៍សម្រាប់កសិករក្នុងតំបន់ ហើយវាបានជួយបង្កើនតម្លៃផ្លែដូងនៅក្នុងចម្ការផងដែរ ។Home - Kurunegala plantations

Kanchana Weerasingh ជាអ្នកគ្រប់គ្រងចម្ការដូង «Kurunegala» និយាយថា បច្ចុប្បន្ន យើងបានដាំដុះដូង, ម្រេច, កាកាវ, កាហ្វេ និងដំណាំជាច្រើនមុខទៀត ហើយធ្វើឱ្យយើងទទួលបានប្រាក់ចំណេញកើនឡើងជិត២ដង ។ ពេលនេះ យើងកំពុងធ្វើការលើទីផ្សារក្នុងស្រុក និងទីផ្សារនៅក្រៅប្រទេស ។ ចម្ការដូង «Kurunegala» បានដំណើរការដោយមានការគាំទ្រពីរដ្ឋាភិបាលស្រីលង្កា និងទទួលបានកិច្ចសហការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ។CCB - Lenawa Coconut Model Garden - Kurunegala | Plants, Attributes, Video

ចំណែក ភីយ៉ាក់សេណា ជាអ្នកធ្វើការក្នុងចម្ការដូងប្រាប់ថា កន្លងមក ខ្លួនធ្លាប់ធ្វើការងារបន្តិចបន្តួចនៅក្នុងភូមិ ប៉ុន្តែនៅពេលមកធ្វើការនៅក្នុងចម្ការដូងនេះ ធ្វើឱ្យខ្លួនទទួលបានប្រាក់ចំណូលកើនឡើង ។

រីឯលោក សាម៉ានគុណ និយាយថា តាមរយៈបទពិសោធន៍ជិត៣០ឆ្នាំក្នុងការរៀបចំផ្ទៃដីដាំដុះ លោកបានចូលរួមក្នុងគម្រោងបណ្តុះបណ្តាល និងអភិវឌ្ឍន៍នៅខេត្តហៃណាន ប្រទេសចិន កាលពីឆ្នាំ២០១៩ ។ ពេលនេះ លោកមានបណ្តាញជាមួយចិន ហើយលោកចង់សហការជាមួយចិនក្នុងការពង្រីកទីផ្សារបន្តទៀត ។What is China's Belt and Road Initiative? | Fox News

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាង២៣០ច្បាប់ជាមួយប្រទេសជាង១៥០ ព្រមទាំងអង្គការអន្តរជាតិជាង៣០ ដើម្បីរួមគ្នាអភិវឌ្ឍន៍គុណភាពជីវិតរបស់ពលរដ្ឋរស់នៅតាមតំបន់ផ្សេងៗ ៕ ប្រភព ៖ China face