វៀតណាម៖ បច្ចុប្បន្ន ការខ្វះខាតទឹកស្អាតនៅទីក្រុងហាណូយមានចន្លោះពី ១ ទៅ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ អស់រយៈពេលជាងកន្លះខែមកហើយនៅក្នុងតំបន់មួយចំនួន បើតាមការចុះផ្សាយរបស់គេហទំព័រ The Vietnam Post។
យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបញ្ជាក់កាលពីថ្ងៃទី ២៥ ខែតុលាថា កង្វះខាតទឹកស្អាតក្នុងមូលដ្ឋាននៅតំបន់ជាច្រើននៅតែកើតមានឡើងដដែល។ ដូច្នេះ ក្នុងរដូវក្តៅឆ្នាំ ២០២៤ ទីក្រុងហាណូយអាចនឹងប្រឈមជាមួយការខ្វះខាតទឹកប្រហែល ៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលប្រមូលផ្តុំនៅភាគខាងលិច និងនិរតី។ មូលហេតុចម្បងនៃការខ្វះខាតទឹកស្អាតគឺដោយតម្រូវការទឹកស្អាតច្រើនហួសពីការគ្រោងទុក ហើយទីក្រុងបានកាត់បន្ថយការទាញយកប្រភពទឹកពីក្រោមដី។
ដើម្បីធានាតម្រូវការប្រើប្រាស់ទឹកស្អាតសម្រាប់ឆ្នាំបន្តបន្ទាប់ ទីក្រុងតម្រូវឱ្យក្រុមហ៊ុន Duong River និងក្រុមហ៊ុនទឹកស្អាត Song Da រៀបចំដំណោះស្រាយដើម្បីដំណើរការសមត្ថភាពទំនេរកើនឡើង ២០% បើប្រៀបធៀបនឹងថ្ងៃនេះតាមពេលវេលា និងបច្ចេកទេសអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗមិនដូចផែនការដែលទីក្រុងរៀបចំនោះទេ មូលហេតុគឺនៅពេលរៀបចំវិនិយោគ ទឹកទន្លេ Da បានធ្លាក់ចុះទាបពេក បង្កការលំបាកដល់ប្រភពទឹក។ ដូច្នេះក្រុមហ៊ុន Duong River បានដំឡើងស្ថានីយ៍បូមទឹកស្រែនៅឆ្នាំ ២០២០ និងស្ថានីយ៍បូមទឹកសង្គ្រោះបន្ទាន់នៅឆ្នាំ ២០២៣ ដើម្បីអាចយកទឹកឆៅពីទន្លេដា ចូលទៅក្នុងប្រឡាយនាំទៅដល់រោងចក្រផលិតស្អាត Song Da ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបរបស់ទីក្រុងហាណូយគឺ ១.៥ លានម៉ែត្រគូប ប៉ុន្តែផលិតកម្មជាក់ស្តែងក្នុងឆ្នាំ ២០២៣ គឺត្រឹមតែ ១.៣ លានម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ ក្នុងនោះទឹកក្រោមដីមាន ៧៧០.០០០ ម៉ែត្រគូប ទឹកលើផ្ទៃមាន ៧៥០.០០០ ម៉ែត្រគូប។ រីឯបណ្តាញផ្គត់ផ្គង់ទឹកជនបទមានសមត្ថភាពរចនាស្ថានីយ៍នីមួយៗពី ៣០០ – ១,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ៕










