នារីៗដែលចូលចិត្តធ្វើក្រចក ហើយមានបំណងចង់ធ្វើក្រចកនៅផ្ទះដោយខ្លួនឯងឱ្យស្អាតដូចគេធ្វើនៅសាឡន ដើម្បីកុំឱ្យអស់ថវិការច្រើន។ ថ្ងៃនេះ KBN News នឹងចែករំលែកគន្លឹះ ៥ យ៉ាងក្នុងការលាបក្រចកឱ្យស្អាតដោយខ្លួនឯងដូចខាងក្រោម៖
១. ត្រាំក្រចករបស់អ្នកក្នុងទឹកត្រជាក់៖ នៅពេលលាបថ្នាំក្រចក ហើយចង់ឱ្យក្រចករបស់អ្នកស្ងួតលឿន យើងសូមណែនាំអ្នកឱ្យត្រាំក្រចកដៃដែលលាបរួចហើយក្នុងទឹកត្រជាក់។ វិធីនេះនឹងជួយកំណត់ថ្នាំក្រចកឱ្យជាប់បានយូរ ក៏ដូចជាជួយឱ្យវាស្ងួតបានលឿន។
២. ប្រើ Quick Dry Spray៖ ជាធម្មតា Quick Dry Spray ប្រើសម្រាប់ធ្វើឱ្យពណ៌ក្រចកស្ងួតលឿន ហើយថែមទាំងធ្វើឱ្យថ្នាំលាបក្រចកជាប់បានយូរទៀតផង។ ដូច្នេះនៅពេលអ្នកលាបក្រចករួច អ្នកអាចបាញ់វាប្រហែល ២ ឈីតក្នុងមួយក្រចក បន្ទាប់មករង់ចាំប្រហែល ៣ នាទីជាការស្រេច។
៣.ក្រឡុកទឹកថ្នាំមុនលាបក្រចក៖ ការក្រឡុកទឹកថ្នាំមុនលាបក្រចក នឹងធ្វើឱ្យទឹកថ្នាំក្រចកល្អ ដោយ វិធីនេះនឹងការពារមិនឱ្យមានការកកពពុះខ្យល់ពេលលាបថ្នាំក្រចក។
៤.ដាក់គម្របថ្នាំក្រចកក្នុងទឹកក្តៅឧណ្ណៗ៖ ប្រសិនបើអ្នកពិបាកបើកគម្របថ្នាំក្រចក សូមសាកល្បងដាក់គម្របថ្នាំក្រចកដោយទឹកក្តៅឧណ្ណៗប្រហែល ៣ នាទី នឹងជួយឱ្យគម្របបើកយ៉ាងស្រួលវិញដូចធម្មតា។
៥.ប្រើកប្បាស swab dabbed៖ ជាធម្មតាថ្នាំក្រចកមានទំនោររញ៉េរញ៉ៃនៅមាត់ដប ហើយវាក៏បណ្តាលឱ្យមានការគៀបជាប់នឹងជក់ផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់អនុសាសន៍ឱ្យដោះស្រាយបញ្ហាដោយប្រើកប្បាស swab dabbed ជាមួយប្រេង បន្ទាប់មកយកវាមកលាបជុំវិញកដប ដើម្បីដោះស្រាយបញ្ហាថ្នាំក្រចកស្ងួត៕










