តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ អ្នកនាង ឡុង ម៉ានីន មានទឹកចិត្តគួរឱ្យសរសើរបានចូលរួមចំណែកជួយក្នុងវិស័យអប់រំជាទំពាំងស្នងឬស្សី ដោយអ្នកទាំងពីរបានចូលរួមឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាបឋមសិក្សានិងវិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។No photo description available.

តាមការបញ្ជាក់របស់អ្នកនាងឡុង ម៉ានីន លើបណ្តាញសង្គមបានឱ្យដឹងថានាងនិង ភិទិ មានទឹកចិត្តតិចតួចឧបត្ថម្ភស៊ីម៉ងត៍ចំនួន១០០ប៉ាវដល់សាលាបឋម និង១០០ប៉ាវដល់ វិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ដើម្បីធ្វើផ្លូវបេតុងចូលសាលា ហើយខ្លួនក៏ជាអតីតសិស្សរៀននៅសាលានេះផងដែរ។May be an image of 8 people and text

ទឹកចិត្តដ៏ប្រពៃនេះគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានសម្តែងការដឹងគុណចំពោះការឧបត្ថម្ភនេះយ៉ាងខ្លាំងសម្រាប់ចាក់ផ្លូវបេតុងបន្ដជួយសម្រួលដល់សិស្ស។ ជាមួយគ្នានេះសិស្សានុសិស្សបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពេលបានជួបតារាចម្រៀងល្បីឈ្មោះ ថុល សុភិទិ និងអ្នកជំនួញអនឡាញល្បី។May be an image of 10 people and text

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ តុលា ឡុង ម៉ានីន រួមទាំងTop4 ក៏បានបង្កើតកម្មវិធីសប្បុរសធម៌នៅតំបន់ឱរ៉ាល់ ជាមួយសិស្សានុសិស្ស៦០០នាក់ដោយមានការចែកជូនអាវរងារ សម្ភារៈសិក្សា រួមទាំងអាហារសាមគ្គីផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfzfuJPHwaY13-IEgPDkAI7xSLdlBi34r9AVDKl219robKXLhC83misjsNLtd7BgoKMDn8QLP6tXn_h04WEuGWizUeI43JfirufApNP_RUMkvRky35wBSxStTBxHwEVIGLODUpjbTcWqtRPYacGnnryTy4NOe_KWk5kCDejrqaIGufMsGq18P9GM2kcU/s1800/395531109_245235541862814_8603717980541113563_n.jpg