កញ្ញា សំណាង អេលីណា ដែលតំណាងឱ្យប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុន បានបង្ហាញពីឈុត«រាជនីលង្វែក » ដ៏ស្រស់ស្អាតសាមញ្ញមិនស្មុគស្មាញច្រើន ប៉ុន្តែបង្កប់អត្ថន័យស៊ីជម្រៅខ្លាំង។

តាមការបញ្ជាក់របស់ សំណាង អេលីណា នៅលើបណ្តាញសង្គមបានឱ្យដឹងថា ឈុត«រាជនីលង្វែក » ជាឈុតតំណាងឱ្យព្រះនាងក្រពុំឈូក ជាបុត្រីរបស់ព្រះបាទចន្ទរាជា ។ ព្រះនាងជានារីល្អឯកសម្រស់គ្មានពីរលើសកំពូលស្រីៗក្នុងនគរនាសម័យនោះ។ ចំណែកឯព្រះហស្ត ខាងស្តាំនិងខាងធ្វេងរបស់ទ្រង់ប្រកបកាន់នូវផ្លិតស្លាបសត្វ។May be an image of 1 person

Miss International Cambodia អេលីណា បានរៀបរាប់ទៀតថា តួនាទីរបស់ផ្លិត គឺជាឧបករណ៍សម្រាប់កាន់បក់ដើម្បីបន្ថយកម្តៅភាយពីបរិយាកាសខាងក្រៅឱ្យរាងកាយត្រជាក់ល្ហែល្ហើយ ។ តួយ៉ាងខ្មែរយើងមានទំនៀមទម្លាប់ប្រើផ្លិតតាំងពីបរមបុរាណយូរអង្វែងណាស់មកហើយ រាប់តាំងពី វណ្ណៈក្សត្រ រាជវង្សានុវង្ស ព្រះសង្ឃ គ្រួសារនាម៉ឺនមន្រ្តី គហបតី រហូតដល់ប្រជានុរាស្រ្តសាមញ្ញតាមជនបទស្រែចម្ការ គ្រាន់តែថាផ្លិតមានឈ្មោះនិងរូបរាងច្រើនប្រភេទប្រើប្រាស់ទៅតាមឋានានុក្រមផ្សេងៗគ្នា រួមមាន ផ្លិតចាមរ ផ្លិតភូតាន ផ្លិតបាំងសែង ផ្លិតបៃមន់ ផ្លិតសែងត្វ័ន ផ្លិតវាលវីជនី ផ្លិតមុខព្រហ្ម ផ្លិតស្លឹកត្នោត ផ្លិតដៃ និងផ្លិតស្លាបសត្វ ជាដើម។May be an image of 1 person

ចាប់តាំងពីចូលរួមប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេស សំណាង អេលីណា ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ខ្លាំងជាពិសេសបវរកញ្ញារូបនេះមានភាពរួសរាយរាក់ទាក់ហើយត្រូវបវរកញ្ញាតំណាងប្រទេសផ្សេងចូលចិត្តយ៉ាងច្រើន ខណៈម្ចាស់មកុដ MUC 2019 រូបនេះមានសមត្ថភាពខ្លាំង។ ទន្ទឹមនឹងនេះ អ្នកគាំទ្ររំពឹងខ្ពស់ថា សំណាង អេលីណា នឹងបើកមុខប្រទេសកម្ពុជាចូលTopនៅក្នុងកម្មវិធី Miss International នេះព្រោះនៅមិនទាន់មានបវរកញ្ញារូបណាបើកប្រវត្តិសាស្រ្តចូលTopនៅឡើយ។

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ Miss International 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕May be an image of 1 person