ឆ្លងកាត់ព្យុះភ្លៀងជាច្រើនតាំងពីអ្នកគាំទ្ររហូតក្លាយជាភរិយាស្របច្បាប់ អ្នកនាង រឹម លក្ស៊ី បានបង្ហាញ៣ចំណុចដែលធ្វើឱ្យនាងមានមោទនភាពចំពោះខ្លួនឯងជាពិសេសគឺបាន ជា សុជាតិ ធ្វើជាស្វាមីនិងជាឪពុកកូនរបស់ខ្លួន។
នៅថ្ងៃទី៣១ ខែកក្កដា អ្នកនាង រឹម លក្ស៊ី បានបង្ហោះរូបមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «រឿង៣យ៉ាងដែលធ្វើអោយខ្ញុំមានមោទនភាពចំពោះខ្លួនឯងបំផុត១ រើសបុរសម្នាក់មកធ្វើជាប្តីនិងជាប៉ារបស់កូនបានត្រឹមត្រូវ ២ អាចអោយខ្លួនឯងត្រឡប់មកជាខ្លួនឯងម្តងទៀតក្រោយសម្រាល ៣ ចិញ្ចឹមកូនឱ្យធំធាត់ មានសុខភាពល្អ និងឆ្លាត»។
ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងតារាចម្រៀង ជា សុជាតិ អ្នកនាង រឹម លក្ស៊ី បានឆ្លងកាត់ការលំបាកជាច្រើនប៉ុន្តែរូបនាងមិនបោះបង់នោះទេ។ ដំបូងឡើយអ្នកបង្កើតមាតិការូបនេះគឺជាហ្វេនរបស់ក្រុមក្មេងខែ្មរ ក្រោយមកក៏មានឱកាសធ្វើការជាមួយនឹងអាយដលរបស់ខ្លួននិងឈានដល់ទំនាក់ទំនងលើសពីធម្មតា។ យ៉ាងណាក៏ដោយការសារភាពដំបូង តារាចម្រៀង ជា សុជាតិ បានបដិសេធស្នេហាអ្នកគ្រប់គ្រងរបស់ខ្លួន តែដោយសារតែអំពើល្អទាំងអម្បាលម៉ានទីបំផុតអ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នា។
យ៉ាងណាក៏ដោយឧបសគ្គរបស់ភរិយា ជា សុជាតិ មិនទាន់អស់នោះទេបន្ទាប់ពីមហាជនដឹងឮចំណងស្នេហាពួកគេក៏មានមតិរិះគន់លេចឡើងនៅលើបណ្តាញសង្គមដោយចាត់ទុកថានាងមិនសមនឹង ជា សុជាតា ពីព្រោះតែមានរូបសម្រស់មិនសូវស្រស់ស្អាត។ 
ទោះបីជាក្រោយពីរៀបការនិងសម្រាលកូនដំបូងក៏ដោយអ្នកនាង រឹម លក្ស៊ី នៅតែទទួលបានមតិរិះគន់ចំពោះសម្រស់របស់នាងរហូតដល់ចុងក្រោយនេះតារាចម្រៀង ជា សុជាតិ បានចេញមុខការពារប្រពន្ធរបស់ខ្លួនដោយព្រមានចាត់វិធានតាមផ្លូវច្បាប់៕










