ប្រទេសថៃ ៖ នាយកសមាគមអាជីវកម្មទេសចរណ៍ប្រចាំខេត្តឈៀងម៉ៃលើកឡើងថា ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនជិត១ខែហើយ ប៉ុន្តែប្រទេសថៃទទួលបានចំនួនភ្ញៀវទេសចរចិនមិនទាន់ស្មើគោលដៅទេ ។ នាយកសមាគមរូបនេះសង្ឃឹមថា ថៃនឹងទទួលបានអត្ថប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃទៅប្រទេសចិន ដោយអាចទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅថៃបន្ថែមទៀត ។ ប៉ុន្តែលោកបារម្ភថា សង្គ្រាមនៅអ៊ីស្រាអែលនឹងប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈ និងធ្វើឱ្យតម្លៃសំបុត្រយន្តហោះកើនឡើង ។Chinese tourists lose confidence

គិតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ គឺមានរយៈពេលជិត១ខែហើយ ដែលប្រទេសថៃមានគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ក្នុងគោលបំណងឱ្យភ្ញៀវទេសចរចិនធ្វើដំណើរមកប្រទេសថៃកាន់តែច្រើន ។ ចំណែកឈៀងម៉ៃ គឺជាខេត្តមួយដែលជនជាតិចិនចូលចិត្ត ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរចិនមកកាន់ខេត្តឈៀងម៉ៃក្នុងរយៈពេល១ខែ គឺមិនទាន់ស្មើនឹងគោលដៅកំណត់ទេ ។

លោក Suphamit Kitjapipat នាយកសមាគមអាជីវកម្មទេសចរណ៍ប្រចាំខេត្តឈៀងម៉ៃ និយាយថា ក្រោយពីប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនជិត១ខែ ប៉ុន្តែចំនួនភ្ញៀវទេសចរចិនមកលេងថៃ មិនទាន់ស្មើគោលដៅរបស់ខេត្តឈៀងម៉ៃទេ ។ វាបណ្តាលមកពីនាពេលកន្លងមក មានកត្តាជាច្រើនធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរ ដូចជា ហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon នាក្រុងបាងកក ដែលបណ្តាលឱ្យជនជាតិចិនស្លា.ប់ ។ ដូច្នេះ ថៃអាចត្រូវរង់ចាំមើលចំនួនភ្ញៀវទេសចរនៅខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែមករា ឆ្នាំ២០២៤ ពីព្រោះនឹងមានពិធីបុណ្យធំៗដែលភ្ញៀវទេសចរបរទេសចូលចិត្ត ។Celebrate Chinese New Year 2023 in Chiang Mai

លោកបន្តថា ខេត្តឈៀងម៉ៃបានព្យាយាមជំរុញវិស័យទេសចរណ៍រហូតមក ហើយមុននេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន និងជជែកជាមួយមេដឹកនាំចិនផងដែរ ។ ហេតុនេះ វិស័យទេសចរណ៍ខេត្តឈៀងម៉ៃរំពឹងថា ចាប់ពីពេលនេះ នឹងមានសញ្ញាវិជ្ជមានបន្ថែមទៀត ។ ប៉ុន្តែអ្វីដែលយើងបារម្ភ គឺសង្គ្រាមនៅអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់មិនទាន់បញ្ចប់ និងរាលដាល គឺវាអាចនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង ហើយតម្លៃសំបុត្រយន្តហោះក៏កើនឡើងតាមដែរ ។ ដូច្នេះ វិស័យទេសចរណ៍ថៃអាចធ្លាក់ចុះ ហើយនៅសល់តែការធ្វើដំណើរចាំបាច់មួយចំនួនប៉ុណ្ណោះ ដូចជា ក្រុមវិនិយោគិន, អ្នកមកសួរសុខទុក្ខសាច់ញាតិ, មន្ត្រីរាជការ, និស្សិត និងកិច្ចប្រជុំផ្សេងៗ ។

លោកបន្ថែមថា មូលហេតុមួយទៀតដែលបណ្តាលឱ្យភ្ញៀវទេសចរបរទេសធ្វើដំណើរមកខេត្តឈៀងម៉ៃមិនច្រើនប៉ុន្មាន ដោយសារចំនួនក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរត្រង់មកខេត្តឈៀងម៉ៃមានតិច បើធៀបនឹងមុនពេលផ្ទុះជំងឺកូវីដ-១៩ ។ ដូច្នេះ បើចង់បង្កើនចំនួនភ្ញៀវទេសចរ ថៃត្រូវបន្ថែមចំនួនជើងហោះហើរ និងចំនួនក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរត្រង់មកខេត្តឈៀងម៉ៃ ។ ចំណែកការបង្កើនពេលវេលាបើកអាកាសយានដ្ឋានខេត្តឈៀងម៉ៃ រហូតដល់ម៉ោង១យប់ក្នុងឆ្នាំដំបូង លោកគិតថា វាជាចំណុចចាប់ផ្តើមល្អ ដោយសារការបន្ថែមពេលផ្តល់សេវាកម្មរបស់អាកាសយានដ្ឋានឈៀងម៉ៃ ។ វានឹងអាចបង្កើនចំនួនភ្ញៀវទេសចរមកខេត្តឈៀងម៉ៃក្នុង១ថ្ងៃៗ, បង្កើនការចំណាយប្រាក់របស់ភ្ញៀវទេសចរ និងការស្នាក់នៅសណ្ឋាគារក្នុងខេត្តផងដែរ ។We are ready': relief and excitement builds in Thailand with Chinese  tourists set to return | Thailand | The Guardian

រីឯភ្ញៀវទេសចរថៃបានធ្វើដំណើរកម្សាន្តក្នុងប្រទេសកាន់តែច្រើន ប៉ុន្តែរយៈពេលដើរកម្សាន្ត និងការចំណាយផ្សេងៗបែរជាធ្លាក់ចុះ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញច្រើន ។ បើចង់ចំណាយអ្វី ពួកគេត្រូវគិតឡើងវិញ ព្រោះពួកគេចង់សន្សំសំចៃឱ្យបានច្រើនបំផុត ហើយមិនមែនមានតែជនជាតិថៃប៉ុណ្ណោះទេដែលសន្សំសំចៃ ភ្ញៀវទេសចរបរទេស រួមទាំងភ្ញៀវចិន ក៏សន្សំសំចៃដូចគ្នាដែរ ព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ។

បើក្រឡេកមើលទិន្នន័យភ្ញៀវទេសចចិនដែលធ្វើដំណើរមកខេត្តឈៀងម៉ៃតាមជើងយន្តហោះ គេនឹងឃើញថា ចំនួនភ្ញៀវទេសចរចិនមិនបានកើនឡើងច្រើនទេ ។ ជាក់ស្តែង នៅខែសីហា ឆ្នាំ២០២៣ ភ្ញៀវទេសចរចិនមកខេត្តឈៀងម៉ៃ ស្មើនឹង២១.៥៦៨នាក់, នៅខែកញ្ញា ស្មើនឹង១២.៥៥៦នាក់ ហើយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នំាំ២០២៣ ស្មើនឹង៧.៨២៨នាក់ ៕ Chiang Mai - What you need to know before you go – Go Guidesប្រភព ៖ nation tv