សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ១៨ ខែតុលាថា ការបង្កាត់ពូជរបស់ម្រេចជាមួយម្ទេសបានបំបែកកំណត់ត្រាជាស្តេចម្ទេសដែលហឹរបំផុតលើពិភពលោក ជាមួយនឹងកម្រិតហឹរ ២.៦៩ លានស្កូវីលក្នុងមួយគ្រាប់ ខណៈដែលម្ទេសទូទៅមានកម្រិតហឹរនិងក្តៅត្រឹមតែ ៥ ម៉ឺនស្កូវីលក្នុងមួយគ្រាប់ប៉ុណ្ណោះ។Guinness World Records Crowns a New Hottest Pepper: Pepper X
ពូជម្ទេសដែលហឹរបំផុតលើពិភពលោកនេះ មានឈ្មោះថា Pepper X ដោយបានបំបែកឯតទគ្គកម្មចាស់របស់ម្ទេសពូជ Carolina Reaper ក្នុងកម្រិតហឹរត្រឹមតែ ១.៦៤ លានស្កូវីល។ ដូច្នេះពានរង្វាន់ Guinness World Records បានទៅលើលោក Ed Currie ដែលគាត់គឺជាស្ថាបនិកក្រុមហ៊ុនម្ទេស Puckerbutt និងជាអ្នកបង្កាត់ពូជរបស់ស្តេចម្ទេស Pepper X។World's hottest pepper, Pepper X, crossbred with one from Michigan

លោក Ed Currie បាននិយាយថា គាត់ពិតជារំភើបខ្លាំងណាស់ ហើយគាត់បានដាំម្ទេសពូជ Pepper X នៅក្នុងកសិដ្ឋានរបស់គាត់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយឆ្លងកាត់ការបង្កាត់ពូជជាមួយនឹងម្ទេសហឹរខ្លាំងផ្សេងៗទៀត រួមជាមួយម្រេច។ លោក Ed Currie ក៏បានបន្តទៀតថា ការបង្កាត់ពូជម្ទេសថ្មីនេះបានចំណាយពេលយ៉ាងយូរ និងទាមទារការអត់ធ្មត់ច្រើន ទម្រាំចេញជាពូជថ្មីដែលគេចង់បាន។ ដូច្នេះជារៀងរាល់ឆ្នាំ គាត់តែងតែព្យាយាមបង្កាត់ពូជម្ទេសជាង ១០០ ដង ដោយសង្ឃឹមថាមានពូជចំនួន ១ ឬ ២ អាចជាប់កំណត់ត្រាក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។Pepper X named hottest chili pepper by Guinness World Records

គួរបញ្ជាក់ដែរថា កំណត់ត្រាម្ទេសដែលហឹរបំផុតលើពិភពលោកនេះ ផ្អែកលើពិន្ទុស្កូវីលរបស់ Pepper X ត្រូវបានគណនាដោយសាកលវិទ្យាល័យ Winthrop ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ម្ទេសដែលមានកម្រិតហឹរខ្លាំងបែបនេះអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាក្តៅក្នុងខ្លួនខ្លាំងរហូតដល់មានក្លិនមិនល្អនៅលើបបូរមាត់ អណ្តាត ក៏ដូចជារលាកមាត់ផងដែរ។ អាហារហឹរក៏បង្កឱ្យមានភាពមិនស្រួលក្នុងក្រពះពោះវៀន ឈឺក្បាល និងក្អួត ដូច្នេះអ្នកដែលធ្លាប់ជួបប្រទះនឹងផលប៉ះពាល់បែបនេះ គួរចៀសវាងការទទួលទានវា ព្រោះអាចនឹងមិនល្អចំពោះសុខភាព៕