ប្រទេសថៃ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃលើកឡើងថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំង ប្រសិនបើប្រទេសអ៊ីស្រាអែលបញ្ឈប់ការវា.យប្រហា.រ និងយល់ព្រមចរចាគ្នា ។ នាពេលថ្មីៗនេះ ពួកគេបានវា.យប្រហា.រមកលើតំបន់ Gaza និងបណ្តាលឱ្យចំណាប់ខ្មាំងស្លា.ប់ចំនួន៩នាក់ ហើយមិនដឹងថា ជាជនជាតិអ្វីទេ ។PSC Thailand -ทูตอิหร่านประจำประเทศไทย  เปิดแถลงการณ์ต่อกรณีขัดแย้งปาเลสไตน์​-อิสราเอล​ - สยามรัฐ

លោក Sayyid Reza Nobadti ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ និងលោក Somchai Wirunhaphon ប្រធានទីប្រឹក្សា Palestine Solidarity Campaign (PSC) Thailand បានថ្លែងពីការជួយសង្គ្រោះចំណាប់ខ្មាំងជនជាតិថៃថា ប្រធានាធិបតីប្រទេសអ៊ីរ៉ង់បានជជែកពិភាក្សាជាមួយមេដឹកនាំក្រុមហាម៉ាស់នៅប្រទេស Qatar ដើម្បីឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនជាតិថៃ និងជនជាតិហ្វីលីពីន ។Israel's 'war against Gaza's children' explained | Israel-Palestine conflict  News | Al Jazeera

ក្នុងការជជែកគ្នានេះ មេដឹកនាំក្រុមហាម៉ាស់បញ្ជាក់ថា នឹងដោះលែងចំណាប់ខ្មាំងជនបរទេស ប៉ុន្តែបច្ចុប្បន្ន ពួកគេមិនទាន់អាចដោះលែងបានភ្លាមៗទេ ព្រោះអ៊ីស្រាអែលនៅតែវា.យប្រហា.រមកលើតំបន់ Gaza ឥតឈប់ឈរ ។ ការវា.យប្រហា.រនេះបណ្តាលឱ្យចំណាប់ខ្មាំងស្លា.ប់ចំនួន៩នាក់ ហើយក្នុងចំនួននេះ គេមិនដឹងថា តើមានជនជាតិថៃដែរឬទេ ។ ដូច្នេះ មេដឹកនាំក្រុមហាម៉ាស់ជឿថា ចំណាប់ខ្មាំងនឹងគ្មានសុវត្ថិភាពទេ ប្រសិនបើធ្វើការផ្លាស់ទីក្នុងអំឡុងពេលនេះ ។UK's Sunak flies in to show support, but at home anti-Israel sentiment is  rampant | The Times of Israel

ចំណែកលោក Somchai Wirunhaphon ប្រធានទីប្រឹក្សា Palestine Solidarity Campaign (PSC) Thailand បានថ្លែងថា ក្រុមហាម៉ាស់បានថែទាំសុវត្ថិភាពចំណាប់ខ្មាំងបានយ៉ាងល្អ ប៉ុន្តែការវា.យប្រហា.ររបស់អ៊ីស្រាអែលធ្វើឱ្យតំបន់ Gaza រងការខូចខាត ។ ហេតុនេះ ក្រុមហាម៉ាស់ចង់អំពាវនាវឱ្យមានការចរចាគ្នាដើម្បីបញ្ឈប់អំពើហិ.ង្សា ។ បើភាគីទាំងពីរមិនព្រមចរចាគ្នាទេ វាអាចបណ្តាលឱ្យបញ្ហាជម្លោះលើកនេះរាលដាលកាន់តែខ្លាំងឡើង ៕ ប្រភព ៖ The Better New