បរទេស៖ យោងតាមសារព័ត៌មាន New York Times បានឱ្យដឹងថា មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងតំបន់ញូវយ៉កដោយសារតែការឆ្លងមេរោគ Vibrio sepsis ដែលជាបាក់តេរីស៊ីសាច់មនុស្សដោយមេរោគនេះភាគច្រើនរស់នៅក្នុងទឹកសមុទ្រក្តៅ។
សាស្ត្រាចារ្យ James Oliver អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្តនៅសាកលវិទ្យាល័យ North Carolina បាននិយាយថា ភ្នាក់ងារបង្ករោគទាំងនេះអាចចូលក្នុងខ្លួនមនុស្សបាននៅពេលដែលមានស្នាមឆ្កូត ឬស្នាមមុតរបួសថ្មីៗនៅលើដងខ្លួន ដូច្នេះប្រសិនបើឆ្លងមេរោគនេះ អ្នកអាចនឹងស្លាប់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។Vibrio vulnificus: Flesh-eating bacteria deadly for high-risk people

បាក់តេរី Vibrio sepsis ភាគច្រើនត្រូវបានគេរកឃើញជាចម្បងនៅជុំវិញរដ្ឋផ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក ដែលបច្ចុប្បន្នវាកំពុងធ្វើអាណានិគមលើមហាសមុទ្រថ្មីៗទៀត។ មេរោគ Vibrio sepsis ក៏កំពុងតែកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសគឺនៅក្នុងទ្វីបអឺរ៉ុប។ ដូច្នេះការជ្រមុជក្នុងទឹកសមុទ្រកាន់តែមានគ្រោះថ្នាក់ខ្លាំង ក៏ព្រោះតែចំនួនបាក់តេរីរស់នៅក្នុងទឹកសមុទ្រកើនឡើងយ៉ាងឆាប់រហ័ស ដោយសារការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមឯកសាររបស់អ្នកស្រាវជ្រាវដាណឺម៉ាកដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះនៅក្នុង Emerging Infectious Diseases។No-one to listen to the Father of young eng. who died in GMCH Pool

ទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាបានរកឃើញថា មនុស្សចាស់ និងបុរសពេញវ័យ ក៏ដូចជាក្មេងប្រុសច្រើនតែមានហានិភ័យខ្ពស់នៃការប៉ះពាល់នឹងមេរោគទាំងនេះ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា នេះប្រហែលជាដោយសារតែពួកគេទំនងជាទទួលរងការកោស ឬស្នាមរបួសនៅពេលចូលរួមក្នុងកីឡាដូចជាការនេសាទ ឬជិះទូកជាដើម។ បញ្ហាចម្បងគឺថាមេរោគទាំងនេះមានការឆ្លងតាមរយៈត្រចៀកច្រើនជាងការឆ្លងមុខរបួស។ ជាលទ្ធផលបង្ហាញថា ទោះបីជាមិនមានស្នាមប្រេះនៅលើដងខ្លួនក៏ដោយ ក៏វាមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះបន្ទាប់ពីចូលទៅក្នុងទឹកសមុទ្រដែលមានសីតុណ្ហភាពក្តៅ៕Flesh-eating' bacteria spreading across East Coast could explode from  climate change - Study Finds