ប្រសិនបើគេនិយាយដល់ប្រទេសផ្តាច់ការជាងគេលើលោក ប្រាកដណាស់មនុស្សភាគច្រើននឹងគិតទៅដល់កូរ៉េជើងមុនគេ ដែលមានការហាមឃាត់ និងបិទសិទ្ធជាច្រើនមិនឱ្យពលរដ្ឋខ្លួនមិនឃើញពិភពលោកខាងក្រៅជាដើម។
តែយ៉ាងមិញ ក្រៅពីកូរ៉េខាងជើង ក៏នៅមានប្រទេសតួកមេនីស្ថាន (Turkmenistan) មួយទៀតផងដែរ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសផ្តាច់ការជាងគេលើលោក ឬអាចថាផ្តាច់ការជាងកូរ៉េខាងជើងទៀតឯណោះ។
តួកមេនីស្ថាន (Turkmenistan) ស្ថិតនៅអាសុីកណ្តាល ដែលប្រជាជននៅក្នុងប្រទេសនេះត្រូវបានរដ្ឋាភិបាល បិទសិទ្ធ និងមានការរឹតបន្តឹងច្បាប់ជាខ្លាំង។
ជាក់ស្តែង នៅក្នុងរាជធានីប្រទេសនេះ ដែលមានអគារស្រោបដោយមាស មិនអនុញ្ញាតឱ្យរថយន្តសេរីចាស់ ឬកង្វក់ បើកចូលទីក្រុងនោះទេ។ មិនតែប៉ុណ្ណោះសូម្បីតែរថយន្តមានពណ៌ខ្មៅក៏ត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រទេសនេះផងដែរ។
លើសពីនេះទៅទៀត មនុស្សប្រុសស្រី ដែលជាគូស្នេហា មិនអនុញ្ញាតឱ្យកាន់ដៃគ្នានៅទីសាធារណនោះទេ ព្រោះវាខុសទៅនឹងប្រពៃណី។
ម្យ៉ាងវិញទៀត ការទទួលទានជាតិអាកុលតម្រូវឱ្យមានកម្រិត និងថ្ងៃសៅរ អាទិត្យ ហាមដាច់ខាតមិនឱ្យមានការលក់ និងទទួលទានគ្រឿងស្រវឹងនោះទេ។
អ្វីដែលសំខាន់នោះ រដ្ឋាភិបាល តែងតែឃ្លាំមើល រាល់ការចូល Google របស់ប្រជាជនអំពីវេបសាយ ដែលពួកគេបានចូល search ដើម្បីធានាបានថាពលរដ្ឋរបស់ខ្លួនមិនមានការបញ្ចេញព័ត៌មានអាក្រក់ និងអសន្តិសុខណាមួយនៅក្នុងប្រទសខ្លួនឱ្យទៅពិភពលោកខាងក្រៅបានឃើញ។
សូមបញ្ជាក់ថា ជាប្រចាំឆ្នាំ ប្រទេសតួកមេនីស្ថាន (Turkmenistan) មានភ្ញៀវទេសចរណ៍ទៅទស្សនាតិចជាងប្រទេសកូរ៉េខាងជើងនោះទេ ដោយភ្ញៀវទេសចរណ៍ភាគច្រើនតម្រូវឱ្យធ្វើដំណើរតាមមគ្គុទេសក៍ទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ៕
ប្រភព៖ Amnesty










