ឯកឧត្តម ស៊ុនចាន់ថុល ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងនេះ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជុំវិញគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។May be an image of 3 people, dais and text

គម្រោងនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuEKC7RnNuZic2SbM0kaxL97vEFZTTTRfWpEmkgBYxBJGGbptVSvjOL2qDgPtJrPXZcJNJfEzr9mq3B02xvNd6qCPa2b2Ar-i8OI2IyYwvLCX6DPKeJQGJe4HGl4mTVwnnVWJm3ZNiek2XLPNmIOhVr6UQKJiM_G6K-jl7927nwR6qIe3VIuFcCfi3/s970/64671b4edccd0_1684478760_medium.jpg

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeK0XblRXN_Q_c8y3V1xusiX2wK4ZMlsEjq8NmGsB7_NSwiyfrpkcu-oDWmW3bpPQparWgoKa-tr8qzC7XnELBEM5NXIoBo_sl2nfjhL35xnk5NMnzQYmIxqzXjsp0FCOYL11XXctavjIu6qII7h6i5sxFqo69g614HI3FZLvrH1wKAlAtvk8VArD/s970/64671b4dbcf60_1684478760_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVq0nfupzN4nPUk5TvQ3ksP0Y9mHmea7rJ18WCKKEkYf8UKnYR6HKyhlCrpHRJMqSjphThL57yCQcZvY_RAcbH4opQ6einBAdSsQAlqhxVy-4-mhFZ9HFV3tNzFa3k8LtIrF1NEN7PfHfyPdHt9X8IdFxQor59trR8PKd1tYkhAMObXDChxsDkWv_q/s970/64671b4f7c7d6_1684478760_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEHKP-ffh3q8az9vTDxZA6DTpOnaF-iEo7FiaFQ6nNVI73HzEbX0I4R9HXlLz0enOC7Z4jA1O5_B4IWSPfrdF8WBFPbA9eq9Hp2cPwnHvrqor20SeQEbKpUyEphiTaREwNsWV5oDb6xnBrh1MGlk4X8xlz9NZqaWk_yvOAy8z5Lv4ZUBbHp_BIsTAu/s970/64671b50299a6_1684478760_medium.jpg