ក្រុមហាម៉ាស់បានស្នើឱ្យប្រទេសអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនសរុបចំនួន៦.០០០នាក់ដែលត្រូវបានឃុំខ្លួននៅអ៊ីស្រាអែល ដើម្បីដោះដូរជាមួយចំណាប់ខ្មាំងនៅតំបន់ Gaza Strip ។ ចំណែកកងទ័ពអ៊ីស្រាអែលប្រកាសថា មានមនុស្សត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន១៩៩នាក់ ដែលជាចំនួនខ្ពស់ជាងការរំពឹងទុក ។
លោក ខាឡិក មេសាល (Khaled Meshaal) ជាមេដឹកនាំរបស់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីននិយាយថា ក្រុមចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន ក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់របស់កងកម្លាំងការពារអ៊ីស្រាអែលនៅ Gaza ផងដែរ ។ ការលើកឡើងរបស់មេដឹកនាំក្រុមហាម៉ាស់នេះ គឺក្រោយពីក្រុមហាម៉ាស់ម្នាក់បាននិយាយទៅកាន់សារព័ត៌មាន Sky News ថា ខ្លួនមិនដឹងថា តើមានចំណាប់ខ្មាំងប៉ុន្មាននាក់ដែលនៅរស់រានមានជីវិតនោះទេ ក្រោយពីអ៊ីស្រាអែលវា.យប្រហា.រតាមផ្លូវអាកាសយ៉ាងខ្លាំង ។
ចំណែកលោក បាសេន ណេម (Basem Naim) ជាប្រធានផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិរបស់ក្រុមហាម៉ាស់បញ្ជាក់ថា លោកមិនជ្រាបពីចំនួនចំណាប់ខ្មាំងច្បាស់លាស់ទេ ក្រោយពីការទម្លាក់គ្រា.ប់បែ.កយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលមកលើតំបន់ Gaza ។ លោកបន្តថា ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ Gaza នឹងដោះលែងក្រុមចំណាប់ខ្មាំងទាំងអស់ នៅពេលអ៊ីស្រាអែលបញ្ឈប់ការវា.យប្រហា.រមកលើតំបន់ Gaza ។
ជាមួយគ្នានេះ ក្រុមហាម៉ាស់សង្ឃឹមថា នៅពេលនោះ ចំណាប់ខ្មាំងនៅតែមានជីវិត ។ កងពលតូចរបស់ Kassam ជាកងកម្លាំងប្រដាប់អាវុធរបស់ហាម៉ាស់បានប្រកាសកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថា ចំណាប់ខ្មាំងចំនួន៩នាក់បានស្លា.ប់ក្រោយការវា.យប្រហា.ររបស់អ៊ីស្រាអែល ហើយកាលពី៣ថ្ងៃមុននេះ ចំណាប់ខ្មាំងបានស្លា.ប់ចំនួន១៣នាក់ រួមទាំងជនបរទេស៤នាក់ទៀត ។
រីឯសារព័ត៌មាន Sky News រាយការណ៍បន្ថែមថា កងទ័ពអ៊ីស្រាអែលបានវា.យប្រហា.រនៅជិតតំបន់ Rafah ជាច្រកព្រំដែនរវាងតំបន់ Gaza ជាមួយប្រទេសអេហ្ស៊ីប ៕
ប្រភព ៖ TNN World










