អង្គការបេះដូងជប៉ុន បានអំពាវនាវសប្បុរសជននានាចូលរួមបរិច្ចាគឬចែករំលែកដំណឹងនេះដើម្បីសង្គ្រោះជីវិតដល់កុមារា ថៃវិទូ ដែលកំពុងកើតជំងឺមហារីកសាច់ដុំដ៏ធំមួយនៅភ្លៅឆ្វេងរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6dzVaV9_JovJUNwiuK7iEC5vz0TPiUKm_bBD_9cUWZtU2KIRp6RFCNaXbu0qgtE_bQQhD4eS2zZ5sfI15GIwCwPqSjAJAsV1w2fRwpj4Io0pdmGwf4l6NILEAwc8LIPVu4IxXkg6HFwd5H0B8nM3L-7d9NNEsKJkJ0PbzzWrSsUxScJ-HAcf0JIuRXTQ/s2048/image_2023-10-18_10-17-38.png

ប្រភពដដែលបានបញ្ជាក់ថា កុមារារូបនេះមានអាយុ៧ឆ្នាំ ទើបតែចូលរៀនថ្នាក់ទី២ កំពុងទទួលរង នូវជំងឺមហារីកសាច់ដុំ “Rhabdomyosarcoma” ត្រូវបានកាត់ជើងម្ខាងដើម្បីសង្គ្រោះជីវិតគេឱ្យបានទាន់ពេលវេលា។ កុមារា វិទូ និងក្រុមគ្រួសារពិតជាចង់ជៀសវាងការកាត់ជើងម្ខាងនោះ និងចង់ស្វែងរកវិធីផ្សេងទៀតណាស់ដោយក្រុមគ្រូពេទ្យបានព្យាយាមបង្រួមដុំសាច់ដោយការព្យាបាលដោយគីមី។ ទោះបីជា វិទូនៅក្មេងក៏ពិតមែនតែគេបានស៊ូទ្រាំនឹងការព្យាបាលដ៏ឈឺចាប់ និងផលប៉ះពាល់យ៉ាងច្រើនក្រោយពេលប្រើថ្នាំគីមីម្តងៗ តែទោះជាយ៉ាងណាក៏គេនៅតែរួសរាយរាក់ទាក់ និងតែងតែលេង ដូចក្មេងដែលគ្មានជំងឺដូច្នេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWAU8U-YaHi8XrNjvrRcvi2JNf5V8uMzBYNmbTBUel-j4BXxhqf8PKeP7TZ8oQc08cH3MvDGLjvYffNVbFZ4eiAYrm988VdyJGjM13MprU_pLbary6IxfWTPccTJaSaTkcVMDnrFLjIxeqeWfGfcNmNy7DpmC7IgLBhab03P1hBK7tLfSJSdhJrQYKXaU/s1367/image_2023-10-18_10-17-42.png

អង្គការបេះដូងជប៉ុន បានបន្ថែមថា ជំងឺមហារីកគឺជាជំងឺដ៏កាចសាហាវមួយ។ ចុងក្រោយនៃលទ្ធផលនៃការធ្វើវិភាគដុំសាច់ (CT) បានបង្ហាញថា ការព្យាបាលដោយប្រើគីមីមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីចៀសវាងការកាត់ជើងដែលមានដុំសាច់នោះចេញបានទេ ដោយសារតែ កោសិកាមហារីកនឹងកើនឡើងនិងមានហានិភ័យខ្ពស់អាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ ឥឡូវនេះការវះកាត់បានបញ្ចប់ ហើយគេនឹងចាប់ផ្តើមការព្យាបាលដើម្បីទប់ស្កាត់ ការាលដាលកោសិកាមហារីកជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0AvAj7tGer8YTVaE476de20ajVKleQBhuTvKzkpP82S32EBETPwXZa6DJahnMuwcBpICbnqD7zGl0U-WGzJ-Yj29bwaD_SqgVnvuKQwV9Q_RiEUI95jWN3ItTD-EX9cgd9Kb-Z2D03MkDOaOkMx99y0yzyJdr4FEC5PjGjr7P9DxA6k0_BWu3LZjkh2o/s2048/image_2023-10-18_10-17-43.png

អង្គការបេះដូងជប៉ុន បានបន្តថា កុមាររូបនេះពិតជាត្រូវការជំនួយពីសប្បុរសជន ដើម្បីផ្តល់ការព្យាបាលដល់គេណាស់ឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ ថវិកាទាំងអស់ដែលរៃអង្គាសបាននឹងយកទៅព្យាបាលដោយឱ្យមានសារសំខាន់ជាទីបំផុត! មិនថាតាមរយៈការបរិច្ចាគ ឬគ្រាន់តែចែករំលែកដំណឹងនេះក៏បានន័យថា អ្នកនឹងបានជួយសង្រ្គោះដល់កុមារដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYwtP4lGszx0h937MoL3vyAas9mVQQsb-5IvKzxbFDWl0z1g7cvty3MWXO2-aI0QHNUKBXrQ5-R-aCRkF1CpoHSTu9EUV00W9GThlzgtUkXdYrFLaad29U7We8PMq7k5losz9pqiloNBEJqyiYM95XUfZ0txuRQil4oewhxafBpjJbBtMuwqfkyzhv1U/s1680/image_2023-10-18_10-17-39.png