តាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី១៧ តុលា បានបង្ហាញថាប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានទេសចរជាតិប្រមាណ ១,៨៩ លាននាក់ និងទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ ខណៈខេត្តត្បូឃ្មុំក្លាយជាគោលដៅសំខាន់មានទេសចរមកកម្សាន្តច្រើនជាងគេ។ខេត្តត្បូងឃ្មុំ - វិគីភីឌា

តួលេខទេសចរខាងលើនេះបានបង្ហាញថាភ្ញៀវជាតិកើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និង ភ្ញៀវរបរទេសកើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ប្រភពដដែលបានគូសបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖
១. ត្បូងឃ្មុំ : ៤៤០,៣០០ នាក់
២. បាត់ដំបង : ២១១,៣២៩ នាក់
៣. កំពង់ឆ្នាំង : ១៦៨,០៦១ នាក់
៤. ព្រះសីហនុ : ១៥៧,០៤៦ នាក់
៥. សៀមរាប : ១២៥,៤៤៩ នាក់
ជាការកត់សម្គាល់លើរបាយការណ៍ស្ថិតិទេសចរណ៍នេះ រួមមានស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។May be an image of 7 people

ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរដើរកម្សាន្តយ៉ាងច្រើនកុះករ៕រូបថតប្រចាំសប្តាហ៍៖ សម្រស់ខេត្តត្បូងឃ្មុំ នាពេលបច្ចុប្បន្ននេះ -  ក្រសួងព័ត៌មាន

May be an image of ticket stub and text