បរទេស៖ កំពូលតារាបាល់ទាត់ពិភពលោក Cristiano Ronaldo ត្រូវបានតុលាការរបស់ប្រទេសអ៊ីរ៉ង់កាត់ទោសពីបទបំពានលើស្រ្តីម្នាក់ ខណៈដែលលោកបានទៅប៉ះពាល់ស្រ្តីពិការម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៤ ខែតុលាកន្លងទៅ។
ព័ត៌មានកក្រើកមួយនេះបានធ្វើឱ្យអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេហទំព័របរទេសមួយបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មដោយវាយខ្សែតីចំនួន ៩៩ ដងលើខ្សែប្រយុទ្ធ Cristiano Ronaldo។ ដោយភ្លាមៗនោះស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញបានបដិសេធថា ព័ត៌មានទាំងនេះមិនពិតនោះទេ។
ហេតុការណ៍នេះកើតឡើងនៅពេលដែល Cristiano Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីជួយក្រុម Al Nasser ក្នុងការប្រកួតពានរង្វាន់ AFC Champions League។ ហើយក៏បានជួបស្ត្រីពិការម្នាក់មានឈ្មោះថា Fatima Hamami ដែលនាងគឺជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Ronaldo និងជាវិចិត្រករជនជាតិអ៊ីរ៉ង់ម្នាក់ Fatima Hamami បានប្រើជើងរបស់នាងដើម្បីគូររូបភាពដ៏ស្រស់ស្អាតជូន Cristiano Ronaldo បន្ទាប់មកខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះក៏បានឱបថើបស្ត្រីនោះក្នុងគោលបំណងចង់អរគុណប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់មានច្បាប់មួយគឺថា ការឱបរឺប៉ះស្ត្រីមិនទាន់រៀបនៅទីសាធារណៈការ គឺជាការខុសច្បាប់ និងល្មើសប្រពៃណី ដូច្នេះ Ronaldo និងទទួលទណ្ឌកម្មពីបទអំពើ សាហាយស្មន់ដោយលួចលាក់ប្រសិនគាត់ធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ម្ដងទៀត។ ដោយប្រភពមួយបានសរសេរថា មេធាវីមួយចំនួនរបស់អ៊ីរ៉ង់បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌអំពីទង្វើដែលប្រទេសមួយនេះយល់ថាល្មើសប្រពៃណី និង ខុសច្បាប់ហើយប្រព័ន្ធតុលាការបានចាត់វិធានការយ៉ាងឆាប់រហ័ស ដោយកាត់ទោសខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះឱ្យទទួលរងពិន័យវាយនិងខ្សែតីចំនួន ៩៩ ដងផងដែរ។
គួរបញ្ជាក់ដែរថា Cristiano Ronaldo មិនបានទទួលទណ្ឌកម្មអ្វីនោះទេ ប៉ុន្តែលោកត្រូវបានមន្ត្រីអ៊ីរ៉ង់ស្នើរឱ្យធ្វើការសុំទោសជាសារធារណៈ ដោយបច្ចុប្បន្នបញ្ហានេះត្រូវបានដោះស្រាយរួចរាល់អស់ហើយ៕










