តារាចម្រៀង សាយ ដែលតែងតែកៀងគរថវិកាជួយទៅដល់មន្ទីរពេទ្យបានលើកឡើងថាការយកតម្លៃសេវាកម្មតាក់ស៊ីពី៣៥ ទៅ៤០ដុល្លារក្នុងមួយជើងទៅតាមប្រភេទរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខណៈលោកបញ្ជាក់ថាការនិយាយតម្លៃខាងថាថ្លៃនេះគឺក្នុងន័យស្ថាបនាព្រោះខ្លាចមិនមានភ្ញៀវមកលេង។No photo description available.

តាមលិខិតជូនដំណឹងពីសេវាកម្មរថយន្តដឹកអ្នកដំណើរនៅព្រលានយន្តហោះ អន្តរជាតិអង្គរ (Siem Reap Angkor International Airport (SAI) នាថ្ងៃទី១៤ ខែតុលា បានបញ្ជាក់ថា ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងគោលបំណងបំពេញតម្រូវការសំបូរបែបរបស់អ្នកដំណើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផ្ទេរសិទ្ធិឱ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី។ ដើម្បីធ្វើប្រតិបត្តិការឱ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី និងឡានក្រុងតូច៦៩គ្រឿង (មាន៨កៅអី ដល់១៥កៅអី ដើម្បីបំពេញតម្រូវការអ្នកដំណើរ ស្ដង់ដារការគិតប្រាក់សេវាតាក់ស៊ីរថយន្តធុនតូច៣៥ដុល្លារមួយជើង ឡានក្រុងតូច៤០ដុល្លារមួយជើង។

ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា តាក់ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងបើកដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ហើយតាក់ស៊ីនឹងផ្តល់សេវាកម្មប្រកបដោយជំនាញប្រសិទ្ធិភាពខ្ពស់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។May be an image of helicopter, the Panama Canal and oil refinery

ការបង្ហាញតួលេខពី៣៥ទៅ៤០ដុល្លារក្នុង១ជើងនេះ តារាចម្រៀង សាយ ដែលជាតារាម្នាក់តែងតែរត់ដើម្បីសប្បុរសធម៌បានលើកឡើងថាថ្លៃពេកហើយបើយកតម្លៃថ្លៃយ៉ាងនេះខ្លាចតែមិនមានភ្ញៀវមកលេង។ លោកបានលើកឡើងនៅថ្ងៃទី១៥ តុលា ថា «ថ្លៃពេកហើយ ខ្ញុំរត់រាប់ពាន់គីឡូខ្ញុំសុំគេតែម្នាក់ ១ដុល្លារ ទេ ខូចឈ្មោះ (SAI)អស់ គេខំជិះយន្តហោះមករាប់ពាន់គីឡូដើម្បីមកដើរលេងនៅស្រុកយើង ហើយគួរតែមានជាសេវាកម្មឡានក្រុងមួយទៀតខ្ញុំគិតថាគួរត្រឹម 5$ទៅ 10$ល្មមហើយ 35-40$ សេវាកម្មឡានក្រុងគេជិះឆ្លងប្រទេសបាន»។
តារាប្រុសរូបនេះបានបញ្ជាក់ទៀតថាលោកនិយាយថាថ្លៃនេះក្នុងន័យស្ថាបនាទេ ខ្លាចមិនមានភ្ញៀវគេមកលេង ប្រសិនបើលោកត្រូវជិះយន្តហោះពីភ្នំពេញមកសៀមរាបក៏លោកមិនជិះដែរបើតម្លៃtaxiដល់ថ្នាក់នេះ។

មិនត្រឹមតែលោក អួន បឋម ហៅសាយ លើកឡើងថាថ្លៃប៉ុណ្ណោះទេ តែប្រជាពលរដ្ឋផ្សេងទៀតក៏បានបញ្ចេញថាតម្លៃដែលក្រុមហ៊ុនដាក់មកគឺថ្លៃពេកហើយខណៈប្រទេសផ្សេងមិនថ្លៃដល់ថ្នាក់នេះនោះទេ៕

 

May be an image of blueprint and text