ប្រទេសឡាវ ៖ តម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងឆាប់រហ័ស បានធ្វើឱ្យពលរដ្ឋឡាវងាកមកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនដើម្បីសន្សំសំចៃប្រេង និងកាត់បន្ថយការបំពុលបរិយាកាស ។ ចំណែករដ្ឋាភិបាលឡាវ ក៏បានគាំទ្រឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ដើម្បីអភិវឌ្ឍន៍ការប្រើថាមពលស្អាតក្នុងផ្នែកដឹកជញ្ជូន, កាត់បន្ថយភាពចាំបាច់នៃការនាំចូលប្រេង និងធានាសុវត្ថិភាពថាមពលកាន់តែខ្លាំង ។Petroleum Trading Lao Public Company Wins Asia's Best Performing Companies  2019 | ACES Awards

កាលពីឆ្នាំ២០២២ ចំនួនការប្រើប្រាស់យានយន្តអគ្គិសនីនៅឡាវ ស្មើនឹង៣.២០១គ្រឿង ក្នុងនោះរថយន្តអគ្គិសនីស្មើ១.៤២៨គ្រឿង និងម៉ូតូអគ្គិសនីស្មើ១.៧៧៣គ្រឿង ។ បច្ចុប្បន្ន មានស្ថានីយសាកថ្មជាង២០កន្លែងនៅប្រទេសឡាវ និងតំណាងចែកចាយ១៨កន្លែងបានបង្ហាញការចាប់អារម្មណ៍នាំចូលរថយន្តអគ្គិសនីមកលក់នៅទូទាំងប្រទេសឡាវ ។ កាលពីខែមេសា ឆ្នាំ២០២៣ ឡាវបាននាំចូលយានយន្តអគ្គិសនីចំនួន៣.៨៩៥គ្រឿង ក្នុងនោះមានម៉ូតូអគ្គិសនីចំនួន១.៧៧៣គ្រឿង ។Ride-hailing firm's EV answer to inflation in Laos | The Star

Buavanh Vilavong ជាមន្ត្រីអគ្គនាយកដ្ឋានឧស្សាហកម្ម និងសិប្បកម្ម ដែលស្ថិតក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅឡាវ គឺជារឿងបន្ទាន់ និងជួយកាត់បន្ថយថវិកាសម្រាប់នាំចូលប្រេង ។ ឡាវត្រូវចំណាយថវិកាច្រើនណាស់សម្រាប់នាំចូលប្រេង គឺស្មើនឹង២០% នៃតម្លៃនាំចូលទំនិញសរុបរបស់ប្រទេស ។ ទោះយ៉ាងណា ប្រទេសឡាវមានសក្តានុពលខ្ពស់ក្នុងការផលិតអគ្គិសនី ដែលជួយជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងប្រទេសគឺជារឿងត្រឹមត្រូវ ក្នុងការប្រើប្រយោជន៍ពីធនធានធម្មជាតិដែលមានស្រាប់ និងរក្សាតុល្យភាពពាណិជ្ជកម្ម ។

កាលពីខែកក្កដា ឆ្នាំ២០២៣ ប្រទេសឡាវបាននាំចូលប្រេងម៉ាស៊ូត ស្មើទឹកប្រាក់ប្រមាណ៦៥លានដុល្លារអាមេរិក ខណៈការនាំចូលប្រេងសាំងធម្មតា និងប្រេងសាំង Premium ស្មើទឹកប្រាក់២០លានដុល្លារអាមេរិក ។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៣ តាមទិន្នន័យផ្លូវការបញ្ជាក់ថា តម្លៃការនាំចូលប្រេងបានធ្លាក់ចុះមកនៅត្រឹម៥៨លានដុល្លារអាមេរិកសម្រាប់ប្រេងម៉ាស៊ូត និង១៧លានដុល្លារអាមេរិកសម្រាប់ប្រេងសាំងធម្មតា និងប្រេងសាំង Premium ដោយសាររដ្ឋាភិបាលឡាវលើកទឹកចិត្តឱ្យពលរដ្ឋប្រើរថយន្តអគ្គិសនី ។Laos gives green light for investment in EVs | The Star

តម្លៃប្រាក់គីបរបស់ឡាវបានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលតម្លៃប្រេងនៅលើពិភពលោកកើនឡើងខ្ពស់ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនចែកចាយប្រេង ។ ហេតុនេះ ប្រទេសឡាវត្រូវនាំចូលប្រេងពីក្រៅប្រទេស និងទូទាត់ជារូបិយប័ណ្ណបរទេស ហើយលក់ឱ្យអតិថិជនគិតជាប្រាក់គីប ។ លើសពីនេះ ដើម្បីការពារមិនឱ្យការនាំចូលប្រេងធ្លាក់ចុះ រដ្ឋាភិបាលត្រូវធានាថា ក្រុមហ៊ុននាំចូលប្រេងនានានឹងទទួលបានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់សម្រាប់ការទិញប្រេងទាំងអស់ ដែលចាំបាច់សម្រាប់អតិថិជនឡាវ ៕ ប្រភព ៖ AEC connect