ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានសម្លឹងឃើញឱកាសសម្រាប់ដំណាំក្រូចសើច ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារទាំងការនាំចេញ និងការកែច្នៃ ។ ហេតុនេះ កសិករក៏បានសម្រេចចិត្តចំណាយដើមទុនដាំដើមក្រូចសើចចំនួន៧ពាន់ដើម និងប្រើប្រាស់ប្រព័ន្ធកសិកម្មឆ្លាតវៃសម្រាប់ថែទាំដំណាំ ។

លោក សុឆាតិ លុងសាំរ៉ូង មានមុខរបរជាអ្នកម៉ៅការសំណង់ ហើយលោកក៏បានសម្រេចចិត្តដាំដើមក្រូចសើចធ្វើជាមុខរបរទី២ បន្ថែមទៀតដើម្បីយកស្លឹកលក់ ដោយការប្រើប្រាស់ប្រព័ន្ធកសិកម្មឆ្លាតវៃជួយថែទាំដំណាំ ។ លោកបានដាំដើមក្រូចសើចចំនួន៧ពាន់ដើមនៅលើផ្ទៃដី០.៣២ហិកតា នៅស្រុកតាខុប ស្រុកប៉ាថុងឆ័យ ខេត្តនគររាជសីម៉ា ហើយលោកប្រាប់ថា លោកបានដំឡើងឧបករណ៍គ្រប់គ្រងការស្រោចទឹកដើមក្រូចសើចដែលទើបដាំថ្មី ហើយការដាំដុះ ត្រូវមានគម្លាតគ្នាពីដើមមួយទៅដើមមួយទៀត ចំនួន៥០សង់ទីម៉ែត្រ ។What can I use the Kaffir Limes leaves & fruit for? - Exotica NZ Plant  Enthusiasts

លោក សុឆាតិ សង្ឃឹមថា ក្រោយពីបានដាំដុះដំណាំក្រូចសើចរយៈពេល៨ខែ លោកនឹងអាចកាត់ស្លឹករបស់វាលក់បាន ។ លើសពីនេះ អ្នកលក់ពូជដើមក្រូចសើច បានសុំទិញទិន្នផលផលិតទាំងអស់ ហើយលោកជឿថា គ្មានបញ្ហារឿងទីផ្សារទេ ។ លោកថា ៖ «ស្លឹកក្រូចសើចមានតម្លៃថ្លៃគួរសម នៅតាមផ្សារនីមួយៗឃើញថា ស្លឹកក្រូចសើចមានតម្លៃ៥០បាតក្នុង១គីឡូក្រាម ហើយខ្ញុំត្រូវកាត់ស្លឹកនៅជាប់នឹងមែករបស់វាដើម្បីលក់បានថ្លៃ ។ ខ្ញុំបានថែទាំតាំងពីចាប់ផ្តើមដាំ រហូតដល់វាមានអាយុ៨ខែ ទើបកាត់ស្លឹកលក់» ។How to Plant, Grow, and Care For Kaffir Lime Trees

លោកបានតាំងចិត្តថា នឹងដាំដើមក្រូចសើចឱ្យបាន១ម៉ឺនដើម ព្រោះលោកសម្លឹងឃើញឱកាសថា ក្រូចសើចអាចនាំចេញ ឬកែច្នៃបាន ហើយបើលោកអាចថែទាំដើមវាបានល្អ គឺលោកអាចកាត់ត្រួយរបស់វាលក់បានមិនក្រោម១០ឆ្នាំទេ ។ ចំណែកការថែទាំដំណាំនេះ លោក សុឆាតិ ប្រាប់ថា តាមធម្មជាតិ ក្រូចសើច ជាដំណាំធុននឹងជំងឺ និងមានសត្វល្អិតយាយីតិចតួច បើធៀបនឹងដំណាំផ្សេងទៀត ។ ទោះយ៉ាងណា ត្រូវប្រយ័ត្នជំងឺផ្សិត និងដង្កូវស៊ីស្លឹក ជាពិសេស ក្នុងអំឡុងពេលដាំដំបូង ដែលដើមរបស់វាមិនទាន់រឹងមាំល្អ គឺត្រូវថែទាំជាពិសេស ៕Sujet Saenkham: Thai Garden Paradise - Wine Selectors ប្រភព ៖ Thai PBS