ប្រទេសអ៊ីស្រាអែល ៖ ប្រទេសជាច្រើនចាប់ផ្តើមបញ្ជូនយន្តហោះមនុស្សធម៌ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់មានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្រោយពីក្រុមហាម៉ាស់បើកប្រតិបត្តិការកងទ័ពវា.យលុ.កមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ ការវា.យលុ.កនេះបានបណ្តាលឱ្យពលរដ្ឋអ៊ីស្រាអែលស្លា.ប់ជាង៩០០នាក់ ខណៈពលរដ្ឋប៉ាឡេស្ទីនស្លា.ប់៦២៦នាក់ និងរ.ងរបួ.សសរុបជិត៥.០០០នាក់ ។Israel-Palestine war Highlights: Gaza witnesses 'congestion in morgue';  Hamas threatens to execute Israeli captives | Mint

រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ិកស៊ិក ឈ្មោះ អាលិសៀ បាសេណា បានថ្លែងកាលពីថ្ងៃទី៨ ខែតុលា កន្លងមកថា មានជនជាតិម៉ិកស៊ិកចំនួន២នាក់ស្ថិតក្នុងក្រុមចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងមួយចំនួន ។ លោក អាន់ដ្រែស ម៉ានូអែល ឡូប៉ែស អូប្រាឌ័រ ប្រធានាធិបតីម៉ិកស៊ិកបញ្ជាក់ថា នឹងមានយន្តហោះមនុស្សធម៌ចំនួន២ជើងទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីទទួលយកពលរដ្ឋឱ្យត្រឡប់មកប្រទេសវិញ ។ លោកបន្តថា មានពលរដ្ឋម៉ិកស៊ិករស់នៅអ៊ីស្រាអែលប្រមាណ៥.០០០នាក់ ក្នុងនោះពលរដ្ឋចំនួន៣.០០០នាក់ចង់ធ្វើដំណើរមកប្រទេសខ្លួនវិញ ។Why the Palestinian group Hamas launched an attack on Israel? All to know |  Israel-Palestine conflict News | Al Jazeera

ចំណែកប្រទេសឈីលីបានបញ្ជូនយន្តហោះមនុស្សធម៌ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែតុលា កន្លងមក ។ ក្រសួងការបរទេសឈីលីបញ្ជាក់ថា មានពលរដ្ឋឈីលី យ៉ាងហោចណាស់ម្នាក់បានបាត់ខ្លួន ក្រោយពីក្រុមហាម៉ាស់វា.យលុ.កអ៊ីស្រាអែល ។ លើសពីនេះ មានភ្ញៀវទេសចរឈីលីនៅអ៊ីស្រាអែលចំនួន១១៣នាក់ និង២៧នាក់ទៀតស្ថិតនៅទឹកដីប៉ាឡេស្ទីន ។Israel vs. Hamas - The New York Times

រីឯប្រទេសហុងក្រី និងអាល់បានី ក៏បានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីអ៊ីស្រាអែលជាបន្តបន្ទាប់ផងដែរ ហើយគេសង្ឃឹមថា នឹងមានការបញ្ជូនយន្តហោះពិសេសបន្ថែមទៀតទៅកាន់ទីក្រុង Tel Aviv ដើម្បីជួយសង្គ្រោះពលរដ្ឋឱ្យធ្វើដំណើរត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព ។

ដូចគ្នានេះ ក្រសួងការបរទេសថៃ ក៏បានត្រៀមខ្លួនបញ្ជូនពលរដ្ឋថៃនៅអ៊ីស្រាអែលឱ្យត្រឡប់មកប្រទេសថៃវិញ ប្រសិនបើស្ថានការណ៍ជម្លោះនេះកាន់តែរាលដាលខ្លាំង រហូតធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋថៃនៅអ៊ីស្រាអែល ។ ពលរដ្ឋថៃដែលស្នាក់នៅប្រទេសអ៊ីស្រាអែល គឺស្មើប្រមាណ៣ម៉ឺននាក់ ក្នុងនោះភាគច្រើនជាពលករធ្វើការផ្នែកកសិកម្ម ។Resolving the Palestine-Israel Conflict By Raza Muhammad Khan - The CSS  Point

ក្រសួងការបរទេសថៃបញ្ជាក់ថា មានពលរដ្ឋថៃស្លា.ប់ក្នុងហេតុការណ៍នេះចំនួន១៨នាក់, រ.ងរបួ.ស៩នាក់ និងមានពលរដ្ឋថៃត្រូវឃុំខ្លួនដោយកងកម្លាំងទាហានប៉ាឡេស្ទីន ចំនួន១១នាក់ ។ ក្រៅពីពលរដ្ឋថៃហើយ ក៏មានពលរដ្ឋអ៊ីស្រាអែល, ហ្វីលីពីន, នេប៉ាល់ និងហ្សកហ្ស៊ីផងដែរ ត្រូវបានគេចាប់ឃុំខ្លួន ។

លោកស្រី កាន់ចាណា ផាន់ឆូក អ្នកនាំពាក្យក្រសួងការបរទេសថៃថ្លែងថា ៖ «កងទ័ពអ៊ីស្រាអែលបានសហការជាមួយភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់ដើម្បីជម្លៀសពលរដ្ឋប្រទេសផ្សេងៗ រួមទាំងពលករថៃផងដែរចេញពីតំបន់មានគ្រោះថ្នាក់បំផុត ។ យើងបានទទួលការរាយការណ៍ថា មានពលរដ្ឋថៃរាប់រយនាក់បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពហើយ» ៕ Israel-Palestine war: 10 Nepali students died in ongoing crisis, says Nepal  Embassy in Tel Aviv - BusinessTodayប្រភព ៖ TNN World