ទើបតែតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី FASHION នៅប្រទេសអ៊ីតាលី និងបារាំង អ្នកច្នៃម៉ូតឆ្នើមលោក អូលីវ៉ា គង់ នឹងតំណាងឱ្យប្រទេសជាថ្មីចូលរួមកម្មវិធីបង្ហាញម៉ូតលើឆាកអន្តរជាតិនៅប្រទេសម៉ាឡេស៊ី នាខែធ្នូខាងមុខ ខណៈកម្មវិធី FASHION នេះមានទាំង សែរាជវង្ស រាជរដ្ឋាភិបាល និងតារាល្បីៗចូលរួមប្រមាណជាង១០០០នាក់។May be an image of 12 people

តាមការបញ្ជាក់របស់អ្នកច្នៃម៉ូតរូបនេះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១០ តុលា បានឱ្យដឹងថា «ខ្ញុំបាទ Oliva Kong ម្ចាស់ម៉ាកប្រ៊េន KALKIN ពិតជាមានកិត្តិយសនិងមោទកភាពខ្លាំងណាស់ ដែលមានឱកាសក្លាយជាអ្នកឆ្នៃម៉ូតសំលៀកបំពាក់មួយរូបតំណាងឲ្យកម្ពុជាបង្ហាញម៉ូតនៅលើឆាកអន្តរជាតិលើកទី៣ នៅក្នុងប្រទេស MALAYSIA កម្មវិធី ASIA FASHION RUNWAY 2023 ថ្ងៃទី១៦ ខែធ្នូ »។May be an image of 1 person and lake

ជាមួយគ្នានេះលោក អូលីវ៉ា គង់ បានអះអាងថាលោកបានត្រៀមរួចជាស្រេចដើម្បីឱ្យពិភពលោកទទួលស្គាល់នូវសមិទ្ធផល និងស្នាដៃរបស់កម្ពុជា ទាំងវិស័យច្នៃម៉ូដ វិស័យសិល្បៈនិងវប្បធម៌ ជាពិសេសវិស័យទេសចរណ៍ផងដែរ។ អ្នកច្នៃម៉ូដរូបនេះបានសង្កត់ធ្ងន់ទៀតថា កម្មវិធីខាងលើនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់សែរាជរង្ស រាជរដ្ឋាភិបាល និងតារាល្បីៗប្រមាណជាង១០០០នាក់។May be an image of 3 people and overcoat

គួរបញ្ជាក់ថា នៅខែកញ្ញា លោក អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលីក្នុងចំណោមប្រទេសចូលរួម១៦ ដោយបាននាំម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិន។ មិនត្រឹមតែប៉ុណ្ណោះលោកនិងកូនសិស្សក៏បានចូលរួមការបង្ហាញម៉ូតនៅប្រទេសបារាំងផងដែរ ខណៈកាលពីខែសីហា លោកក៏ទទួលបានពានរង្វាន់ Best International Designer នៅប្រទេសវៀតណាមដូចគ្នា៕May be an image of 1 person