ក្នុងឱកាសវិលត្រលប់មកមាតុភូមិកំណើតវិញដើម្បីមកថតខ្សែភាពយន្តខ្នាតធំអ្នកស្រី អម្ពរ ទេវី បានជួបដៃគូចាស់គឺលោក ទេព រិនដារ៉ូ រួមទាំងសិល្បករជើងចាស់ផ្សេងទៀតរួមទាំងសិល្បករជំនាន់ក្រោយផងដែរ។ ក្នុងឱកាសនេះអ្នកស្រី អម្ពរ ទេវី និងលោក ទេព រិនដារ៉ូ បានបង្ហាញក្តីនឹករម្លឹកគ្នាយ៉ាងខ្លាំងឱបគ្នាសឹងតែមិនចង់លែង។អម្ពរ ទេវី ប្រាប់​គន្លឹះ​​តុបតែង​មុខ​​​ទសវត្សរ៍ ​៩០  ​ធានា​ថា​តារា​ស្រី​សម័យ​ឥឡូវ​មិន​មាន​ប្រើ - Sabay News

គិតមកទល់ពេលនេះមានរយៈពេល១ខែហើយដែលអតីតតារាសម្តែងល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានវិលត្រលប់មកប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្តខ្នាតធំរបស់ស្ថានីយទូរទស្សន៍ហង្សមាស «អប្សរា មហានគរ» ក្រោមការដឹកនាំរឿងរបស់ឯកឧត្តម ហ្វៃ សំអាង ដែលប្រមូលផ្តុំទៅដោយតារាក្មេងចាស់ប្រុសស្រីល្បីៗជាច្រើនរូបចូលរួមសម្តែង។May be an image of 1 personនាពេលថ្មីៗនេះផងដែរវីដេអូខ្លីមួយបានចែកចាយលើបណ្តាញសង្គមគេឃើញថាតារាសម្តែងជាដៃគូចាស់លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី បានបង្ហាញការនឹករលឹកគ្នាយ៉ាងខ្លាំងបន្ទាប់ពីខកខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ តារាសម្តែងល្បីឈ្មោះទាំងពីររូបនេះបានបង្ហាញកាយវិការឱបគ្នាយ៉ាងកក់ក្តៅសឹងតែមិនចង់លែងគ្នានៅឯកន្លែងថតភាពយន្ត។កំពូល​តារា​សម្ដែង​​ អម្ពរ ទេវី ប្រកាស​មក​រស់​នៅ​កម្ពុជា​វិញ  ក្រោម​ហេតុផល​ទាំង​នេះ! - កម្សាន្ត

តាមរយៈវីដេអូខ្លីនោះបានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ពីទំនាក់ទំនងតារាសម្តែងទាំងពីរដួងនេះពិតជាដៃគូស័ក្តិសមជាមួយគ្នា និងយល់ចិត្តគ្នាខ្លាំង ព្រមទាំងបង្ហាញការគាំទ្រនិងសរសើរថាទោះបីជាពេលនេះពួកគាត់មានវ័យជ្រេហើយក្តីប៉ុន្តែនៅតែសង្ហា និងស្រស់ស្អាតដដែល។ លើសពីនេះមហាជនកំពុងតែទន្ទឹងរង់ចាំនូវខ្សែភាពយន្តដែលតារាសម្តែងជើងចាស់ទាំងពីររូបសម្តែងជាមួយគ្នាផងដែរ។May be an image of 1 person and text

បើតាមសម្តីអ្នកដឹកនាំរឿងបញ្ជាក់នាពេលកន្លងមកបានឱ្យដឹងថា
តារាទាំងពីរដួងនេះមានឈុតឆាកស្នេហា ផ្អែមល្ហែម ល្វីងជូរចត់ បង្កើតស្នាដៃរួមគ្នាជាថ្មីលើភាពយន្តខាងលើនេះ។ អ្នកស្រី អម្ពរ ទេវី នឹងសម្តែងជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ ចំណែកឯលោក ទេព រិនដារ៉ូ សម្តែងជាតួអង្គបណ្ឌិតអក្សរសាស្ត្រ៕កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល  ស្អាតណាស់ – Popular Magazine