បរទេស៖ ក្រុមហ៊ុនបារាំង SP80 បានបង្កើតគំរូទូកក្ដោងពណ៌ស ជាមួយនឹងស៊ុមស្ដើង ក្នុងគោលបំណងបង្កើតកំណត់ត្រាលឿនបំផុតរបស់ពិភពលោកជាមួយល្បឿន ១៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង។SP80: the Swiss challenge to smash the current world sailing speed record in 2022

យោងតាមប្រភពព័ត៌មាន Business Insider ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា គំរូទូកក្ដោង SP80 ថ្មីនេះមានប្រវែង ១០.៤ ម៉ែត្រ ទទឹង ៧.៦ ម៉ែត្រ និងទម្ងន់ប្រហែល ១៥០ គីឡូក្រាម។ ដោយនៅខាងមុខមានកាប៊ីនសម្រាប់មនុស្សពីរនាក់ ម្នាក់គ្រប់គ្រងខ្លែង និងម្នាក់ទៀតបើកទូក ដូច្នេះអ្នកជិះទាំងពីរត្រូវបានបំពាក់ដោយខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព រួមទាំងរបាំងអុកស៊ីហ្សែនសង្គ្រោះបន្ទាន់។SP80: Unveiling of the final boat design for the world speed record

ទូកនេះក៏ត្រូវបានផលិតចេញពីជាតិសរសៃកាបោនដែលពង្រឹងដោយ Kevlar សម្រាប់ការការពារបន្ថែមក្នុងករណីមានការប៉ះទង្គិចផងដែរ ដោយខាងក្រោមទូកគឺជាអ៊ីដ្រូហ្វូលតែមួយគត់ដែលវាជួយរក្សាទូកនៅក្នុងទឹកនៅពេលដែលខ្លែងខាងលើទាញវាក្នុងល្បឿនកំពូល។SP80 ‒ Educational initiatives ‐ EPFL

បច្ចុប្បន្នក្រុមហ៊ុនគ្រោងនឹងយកទូកទៅភាគខាងត្បូងនៃប្រទេសបារាំងសម្រាប់ការសាកល្បងបន្ថែមទៀត ហើយសង្ឃឹមថានឹងបង្កើតកំណត់ត្រាពិភពលោកនៅឆ្នាំ ២០២៤។ លោក Laura Manon អ្នកនាំពាក្យ SP80 បាននិយាយថា ក្រុមការងារគ្រោងនឹងភ្ជាប់ខ្លែងឱ្យតូចជាងមុន ដោយដំបូលជាមួយនឹងទូក បន្ទាប់មកបង្កើនល្បឿនជាមួយខ្លែងធំដើម្បីជួយឱ្យអ្នកជិះចាប់ផ្តើមមានអារម្មណ៍ស្រួល ។ គោលដៅដំបូងគឺបំបែកកំណត់ត្រា ១២១ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកបន្តបង្កើនល្បឿនដល់ ១៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង៕