បើទោះបីជា Top4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ រួមមាន លីម តិចម៉េង , ថុល សុភិទិ , នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ មមាញឹកការងារសិល្បៈយ៉ាងណា តែនៅតែឆ្លៀតបង្កើតកម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រលាញ់ទៅកុមារជាង៦០០នាក់នៅសហគមន៍ឱរ៉ាល់ដូចជាចែកជូនអាវរងា សម្ភារៈសិក្សា និង អាហារសាមគ្គី នាថ្ងៃទី១០ តុលា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-RvxoEouL5J5qfgOIz8MyRE7xj2UtQFJW3K75HzNtyUUe5N5BiuCnesISlyybCCq0_sux5lrRPxbv7yQiUsobF9LviNwHYCI5fg7BYPsGpXeMkLPqo5nLznTZ7vaEvXcVBLmUgfJt_tZJxJgA4LUydm6K5nSrcjvum0IK8y_DgWqeGYqcc71coE05Ik/s2048/image_2023-10-09_16-02-27%20(2).png

តាមការឱ្យដឹងពី Top4 បានបញ្ជាក់លើបណ្តាញសង្គមថ្ងៃទី៩ តុលា ថា «យើងខ្ញុំ Top4 Cambodian idol season 4 សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជាអ្នកគាំទ្រពួកខ្ញុំទាំងបួន ក្នុងការចូលរួមចំណែកចែករំលែកក្តីស្រលាញ់ ទៅកាន់កុមារា កុមារី នៅសាលាបឋមសិក្សាល្ងឹម ដែល ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹង សាលាបឋមសិក្សាស្រែកិន ដែលសរុបចំនួនសិស្សានុសិស្សទាំងអស់ចំនួន៦២០នាក់ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះយើងបានរៀបចំសម្ភារៈមួយចំនួនដូចជា ការចែកជូនអាវរងា សម្ភារៈសិក្សា និងអាហារសាមគ្គីជាមួយពួកគាត់ផ្ទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiicxYsNnaCEhg5rbRIeTFxsheKW88TImngSV8JFpmaVNvo0At9HDKI7ySA9dwyzS97uDpSq3Bskc-fWqcXeeC3X9REGEQFGpCmaEZ9WPpmi1jEKmjk1vEYHjwz4Mr-aCscW2QrDGcpIcReQT6KYmQP0h29WOfLqv1o3X0DoKQLp6mpPH_RqFBxRTJgubY/s2048/image_2023-10-09_16-02-26.png

គួរបញ្ជាក់ថា តារាចម្រៀងទាំង៤រូបខាងលើនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនអំឡុងពេលប្រកួតរហូតប្រមាណជាង១ឆ្នាំមកនេះការងារសិល្បៈរបស់គេមានជាហូរហែមិនដាច់។ លើសពីនេះទៅទៀត ក្រឡេកទៅភាពរបស់ពួកគេពិតជាគួរឱ្យសរសើរណាស់ ស្រលាញ់យល់ចិត្តគ្នាយ៉ាងខ្លាំង នៅពេលតាំងរូបCoverអ្វីនៅលើបណ្តាញសង្គមសុទ្ធតែប្តូរដាក់រូបភាពដូចៗគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QIZJfQ_AYaQ02qE3eJkKIJ2LPJx2bq3xw0Coo71ybS9vgwCQ9aZL3aQbYSR8q7MNNdsrp1e-OI59XK3B4d29wZvn8xDhh0WMI6cRzakw-nSnIXydjqODAMqquZNg1bfeRyB77rRXQl8XiUtLdpNQyAEKvjJKtTq98ALcF7u1Xk-g10NJ4xm4ovUnstc/s1280/image_2023-10-09_16-02-27.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ12aleCW6HeWuNuah_mUxj2Q7x6z-WKsZ4__kEGLo7WXHswv3en_AQ0U3Bs5K_WOWV8_BOtoY2aG6BBE6QRr-VmJTIUty3f3bPq2eeE9oAkRmX2lSNgPIvFZ8sLTWAY720v9yzgngOZ4WqBhJ44-J5jlE7l1Hnyk70IGnREMQ_MEjTBKwYN2Ek9gzvNM/s1280/image_2023-10-09_16-02-31.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsTZoxR7cu6znmJu6pwEynf8DwD8wQAFo2W49PZDn0hmCCB0E1hOtR15vjN7caop7B8j1Gjbrlp996fZmVIi1R1FAXJBDseo4eIUfsoweZxvQ4MvGrqIfn6ugj8az2wqnHmuJ__KOE9UuXKIioDrIYiCgfwLGLs2dxJZCbLoqXR0jqjVjlitFft0mAVI/s2048/image_2023-10-09_16-02-25.png