ព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំ២០២៣ ដែលចិនធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការ កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយចំណាយពេលជាង២សប្តាហ៍។

សម្រាប់ព្រឹត្តិការណ៍អាសុីហ្គេម លើកទី១៩នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១០៩នាក់ លើ១៧ប្រភេទកីឡាដោយទទួលបានមេដាយសំរិទ្ធតែ១គ្រឿងប៉ុណ្ណោះ។China's Xi opens Hangzhou Asian Games, ceremony dazzles | Reuters

កីឡាករទាំង១៧ប្រភេទគឺ បាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក គ្រីឃីត យូដូ ចំបាប់ វាយសី ជឺជីតស៊ូ ការ៉ាតេ ទូកក្ដោង តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ទូកប្រពៃណី សូហ្វតិន្នីស អុកចិន និង គុនដាវ។

ដោយឡែកកីឡាដែលទទួលបានមេដាយសំរិទ្ធ១គ្រឿងគឺក្រុមកីឡាការិនីការ៉ាតេកម្ពុជាមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច៕Content image - Phnom Penh Post