អស់រយៈពេលជាង ១៥ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់កញ្ញា YoonA ដែលជារាជនីសម្រស់ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងជានិមិត្តរូបនៃតារា K-pop ដែលមានសម្រស់ធម្មជាតិ។ តារារាងតូចស្លីមដៃជើងស្រលូនវ័យ ៣៣ រូបនេះ បានបង្ហើបគន្លឹះហាត់ប្រាណដ៏សាមញ្ញ ៤ យ៉ាងក្នុងការថែរាងឱ្យស្អាត លេចធ្លោរ និងមានសម្រស់ក្មេងជាងវ័យ ដែលគន្លឹះទាំងនោះមានដូចជា៖
១.ហាត់ប្រាណដោយឈរនិងលាតសន្ធឹង៖ Yoona នឹងក្រោកឈរឱ្យត្រង់ ឬផ្អៀងឆ្វេង-ស្ដាំ និងលាតសន្ធឹងរាងកាយទាំងមូលក្នុងរយៈពេល ១នាទី ដែលចលនានេះនឹងជួយសម្រួលសាច់ដុំ កាត់បន្ថយការឈឺក្រោយហាត់ប្រាណ។
២.ធ្វើលំហាត់ប្រាណទន់ភ្លន់៖ ជាមួយនឹងដំណាក់កាលនេះ Yoona នឹងហាត់ច្រើនលើសាច់ដុំភ្លៅ សាច់ដុំជើង ដើម្បីទទួលបានជើងស្ដើង ដោយលំហាត់ប្រាណនេះត្រូវលើកជង្គង់ ទាត់ជើង… រយៈពេល ២ នាទី រួមផ្សំការលើកដៃឡើងលើក្បាល និងបន្ទាបចុះតាមចង្វាក់ ដើម្បីកែលម្អ biceps និងស្មា។
៣.ហ្វឹកហាត់កម្លាំងសាច់ដុំ៖ ក្នុងរយៈពេល ៣ នាទីនេះ Yoona នឹងផ្តោតទៅលើចលនាដែលមានឯកទេសក្នុងក្រុមសាច់ដុំនីមួយៗ ដូចជា crunches, squats… ដើម្បីដុតបំផ្លាញខ្លាញ់ក្បាលពោះ និងពង្រឹងភាពរឹងមាំសម្រាប់ជុំទី ៣ ។
៤.ហាត់ប្រាណខ្លាំង៖ Yoona តែងតែហាត់ប្រាណក្នុងកម្រិតខ្លាំង ជាមួយនឹងចលនាជាបន្តបន្ទាប់ដូចជា រត់លើម៉ាស៊ីនក្នុងល្បឿនលឿនជាដើម ដើម្បីដុតបំផ្លាញជាតិខ្លាញ់ចេញពីរាងកាយទាំងមូល និងស្បែកក៏ត្រូវបានបន្សាបជាតិពុលផងដែរ។
លើសពីនេះទម្លាប់នៃការបរិភោគអាហាររបស់ Yoona ដើម្បីថែរក្សារាងគឺនាងតែងទទួលទានអាហារ ១០ ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលស្លាបព្រានីមួយៗត្រូវបានផ្សំជាមួយចានផ្សេងៗគ្នា ដូចជា បាយ ២ស្លាបព្រា, សម្ល ១ស្លាបព្រា, បបរ ៣ស្លាបព្រា…ជាដើម។ ដូច្នេះនៅពេលដែលនាងឃ្លាន Yoona តែងតែទទួលទានផ្លែឈើសុខភាពជាច្រើន ដើម្បីទុកជាអាហារសម្រន់៕










