ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងប៉ូលិសបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា បានយកដីការបស់តុលាការចូលទៅឆែកឆេរផ្ទះមួយកន្លែងមានកម្ពស់៣ជាន់ ស្ថិតនៅតំបន់ឡាតក្រាបាំង ទីក្រុងបាងកក ក្រោយពីលទ្ធផលស៊ើបអង្កេតរកឃើញថា ផ្ទះនេះជាកន្លែងប្រមូលផ្តុំផលិតផលលួចលាក់នាំចូលពីក្រៅប្រទេស និងលក់ចែកចាយទៅឱ្យអតិថិជន ។
កម្លាំងប៉ូលិសបានឆែកឆេរឃើញផលិតផលដាស់អារម្មណ៍ និងឧបករណ៍ផ្លូ.វភេ.ទប្រមាណជិត២ម៉ឺនមុខ ស្មើនឹងទឹកប្រាក់១០លានបាត ។ ចំណែកម្ចាស់ផ្ទះលក់ផលិតផលខុសច្បាប់នេះ គឺជាស្ត្រីជនជាតិថៃ អាយុ២៤ឆ្នាំ និងស្វាមីជនជាតិចិន អាយុ២៨ឆ្នាំ ។
លោកវរសេនីយ៍ឯក Patthaphawit Wongphinij ធ្វើការផ្នែកបង្ក្រាបបទល្មើសខាងផ្លូ.វភេទតាមបច្ចេកវិទ្យាលើកឡើងថា បន្ទាប់ពីលោកបានត្រួតពិនិត្យការលក់ផលិតផលតាមអនឡាញឃើញថា ពួកគេបានផ្សព្វផ្សាយថា វាជាផលិតផលផ្នែកម៉ាស្សា ប៉ុន្តែផលិតផលជាក់ស្តែង គឺជាថ្នាំសម្រើ.ប និងឧបករ.ណ៍ផ្លូ.វភេ.ទ ដែលលួចនាំចូលពីចិន ។
លោក វរសេនីយ៍ឯក Patthaphawit Wongphinij បន្តថា ចំណែកជនល្មើ.សបានលាក់អត្តសញ្ញាណរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះអ្នកដទៃដើម្បីសុំចុះឈ្មោះបើកហាងលក់ផលិតផល ។ បន្ទាប់ពីប៉ូលិសបានស៊ើបអង្កេតរួចឃើញថា ផ្ទះមួយកន្លែងនេះជាទីកន្លែងលាក់ទុកផលិតផលខុសច្បាប់ ។ ដូច្នេះ ប៉ូលិសក៏បានស្នើឱ្យតុលាការចេញដីកាឆែកឆេរ និងចាប់ខ្លួនតែម្តងដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ចុងក្រោយ ជនល្មើ.សបានទទួលស្គាល់ថា ពួកគេបាននាំចូលផលិតផលទាំងនេះពីប្រទេសចិន និងលួចដាក់លក់នៅប្រទេសថៃ អស់រយៈពេលជាង៣ឆ្នាំហើយ ។ ក្នុង១ខែៗ ពួកគេអាចលក់ផលិតផលទាំងនេះបានចំនួន២.០០០ប្រភេទ និងទទួលបានប្រាក់ចំណូលរាប់លានបាត ៕ ប្រភព ៖ Mono News










