ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា បណ្តាលឱ្យមានទឹកលិចក្នុងទីក្រុង ឬតាមតំបន់នានា ដោយសារអាកាសធាតុមិនល្អ ដែលនាំឱ្យមានមនុស្សមួយចំនួនឆ្លងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជា៖
១.ជំងឺគ្រុនឈាម និងគ្រុនចាញ់៖ ជំងឺទាំងនេះ បណ្តាលមកពីមូសខាំទាំងយប់ទាំងថ្ងៃក្នុងរដូវវស្សា ដែលមានរោគសញ្ញាដូចជា ក្តៅខ្លួនខ្លាំង រាងកាយអស់កម្លាំង ឈឺពោះ រាគ ក្អួត បាត់បង់ចំណង់អាហារ និងមានចំណុចក្រហមនៅលើស្បែក។
២.ជំងឺស្បែក ឬជំងឺផ្សិត៖ ជំងឺប្រភេទនេះឆ្លងតាមរយៈទឹកភ្លៀង និងទឹកជំនន់ក្នុងរដូវវស្សា ដែលបណ្តាលឱ្យមានកន្ទួលរមាស់នៅចន្លោះម្រាមជើង ស្បែករលាក ហើម ក្រហម ខ្ទុះ និងរបកស្បែក…។
៣.ជំងឺផ្លូវដង្ហើម៖ ជំងឺដែលទាក់ទងនឹងផ្លូវដង្ហើមដូចជា គ្រុនផ្តាសាយ និងរលាកសួត គឺមានរោគសញ្ញាក្តៅខ្លួន ឈឺបំពង់ក ហៀរសំបោរ ក្អក រួមទាំងបាត់បង់ចំណង់អាហារ ឈឺទ្រូង និងពិបាកដកដង្ហើម។
៤.ជំងឺក្រពះពោះវៀន៖ មានរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំងគ្រប់ពេលជាច្រើនសប្តាហ៍ ឈឺក្បាល សម្រាកលើគ្រែ បាត់បង់ចំណង់អាហារ មានចលនាពោះវៀនជាប់រហូត លាមករាវ ឬលាមកមានឈាមក្នុងទឹករំអិល មានការឈឺពោះធ្ងន់ធ្ងរ ចង្អោរ និងក្អួតជាដើម។
៥.ជំងឺរលាកស្រោមខួរ៖ ជំងឺនេះក៏អាចឆ្លងតាមរយៈទឹកភ្លៀងផងដែរ ដោយអ្នកមិនគួរត្រដុសភ្នែក កុំចែករំលែករបស់ផ្ទាល់ខ្លួនជាមួយអ្នកដទៃ ជាពិសេសអ្នកដែលមានជំងឺភ្នែកក្រហម នឹងត្រូវលាងដៃឱ្យបានហ្មត់ចត់ជាមួយសាប៊ូ និងទឹកជានិច្ច។
៦.ជំងឺផ្លូវទឹកនោម៖ រោគសញ្ញាមានដូចជា ក្រហាយពេលបត់ជើងតូច នោមញឹក ឈឺពោះ ឬនោមចេញឈាម និងគ្រុនក្តៅ ដែលជំងឺនេះអាចកើតឡើងដោយសារតែការឆ្លងតាមរយៈភ្លៀង ឬទឹកជំនន់៕
ប្រភព៖sanook










