ប្រទេសបង់ក្លាដែស ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា ក្រសួងសុខាភិបាលបង់ក្លាដែសបានរាយការណ៍ពីស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺគ្រុនឈាមនៅឆ្នាំ២០២៣ ដែលគេចាត់ទុកថា ជាកម្រិតខ្លាំងក្លាបំផុតក្នុងរយៈពេល២៣ឆ្នាំ ។ ចាប់តាំងពីដើមឆ្នាំ២០២៣ កន្លងមក មានពលរដ្ឋបង់ក្លាដែស ស្លា.ប់បា.ត់ប.ង់ជីវិ.តដោយសារជំងឺគ្រុនឈាម យ៉ាងហោចណាស់ ចំនួន១.០០៦នាក់ ។
ចំណែកស្ថិតិអ្នកជំងឺគ្រុនឈាមនៅប្រទេសបង់ក្លាដែស ស្មើយ៉ាងហោចណាស់ ចំនួន២០៦.២៨៨នាក់ ហើយមានអ្នកជាសះស្បើយចំនួន១៩៥.៩២៥នាក់ ។ រីឯអ្នកជំងឺកំពុងតែទទួលការព្យាបាលភាគច្រើនស្ថិតនៅទីក្រុងដាកា ។
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរបង់ក្លាដែសឱ្យដឹងថា ស្ថានការណ៍រាតត្បាតនៃជំងឺគ្រុនឈាមនៅបង់ក្លាដែស បានកើនឡើងកាន់តែខ្លាំង ។ ជាធម្មតា គ្រុនឈាម គឺជាជំងឺតាមរដូវកាលនៅប្រទេសបង់ក្លាដែស ។ ប៉ុន្តែនៅមានភ្លៀងធ្លាក់ខ្លាំង ប្រកបដោយបរិយាកាសកាន់តែក្តៅដោយសារអាកាសធាតុផ្លាស់ប្តូរ គឺវាអំណោយផលដល់ការបង្កកំណើតរបស់សត្វមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។ ចុងក្រោយ អាជ្ញាធរបង់ក្លាដែសបានអប់រំពលរដ្ឋឱ្យឈ្វេងយល់ពីការកម្ចាត់ប្រភពសត្វមូស និងការពារខ្លួនឱ្យបានត្រឹមត្រូវការណែនាំពីគ្រូពេទ្យ ។
តាមទិន្នន័យពីអង្គការសុខភាពពិភពលោក បញ្ជាក់ថា ក្នុង១ឆ្នាំៗ ជំងឺគ្រុនឈាមបានឆក់យកជី.វិតមនុស្សនៅលើពិភពលោក ចាប់ពី៥០លាននាក់ រហូតដល់១០០លាននាក់ ក្នុងចំណោមនេះភាគច្រើនជាអ្នករស់នៅប្រទេសមានអាកាសធាតុក្តៅ និងសើម ឬតំបន់ត្រូពិច ។ ចំណែកនៅប្រទេសបង់ក្លាដែស ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតនៅតំបន់ចំនួន៦៤ ហើយអ្នកជំងឺគ្រុនឈាមរាប់រយនាក់បានទៅព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងដាកា ។
រោគសញ្ញាដំបូង គឺអ្នកជំងឺមានអាការៈឈឺក្បាល, ឈឺសន្លាក់, ក្តៅខ្លួន ហើយមានកន្ទួលក្រហមនៅលើខ្លួនស្រដៀងគ្នានឹងជំងឺកញ្ច្រឹល ។ បើគេបណ្តោយឱ្យអាការៈអ្នកជំងឺកាន់តែខ្លាំងក្លា វាអាចធ្វើឱ្យសម្ពាធឈាមទាប និងស្លា.ប់បាន ៕
ប្រភព ៖ Mono News










