មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានប្រកាសបិទមន្ទីរសម្រាកព្យាបាល និងសម្ភព “សមុទ្រក្រុង” ដែលជារបស់លោកវេជ្ជបណ្ឌិត អាន ដារីដេត ដោយសារមូលហេតុមិនមានលិខិតអនុញ្ញាតបើកមន្ទីរសម្រាកព្យាបាល។
មន្ទីរសម្រាកព្យាបាល និងសម្ភព “សមុទ្រក្រុង” មានទីតាំងស្ថិតនៅផ្លូវ៧០១ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕











