ពិតណាស់ ការពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែទាំសុខភាពមាត់ធ្មេញ។ ទោះជាយ៉ាងណាក៏ដោយ ការថែទាំអនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវដោយខ្លួនឯង គឺជារឿងដែលយើងមិនត្រូវធ្វេសប្រហែសឡើយ។ ដូច្នេះ ដើម្បីធានាថាធ្មេញរបស់យើងមានសភាពសស្អាត និងមានសុខភាពល្អ ចូរជៀសវាងកំហុសឆ្គងទាំង ៦ នេះ៖
១.ញ៉ាំអាហារជូរ៖ អាហារមានជាតិជូរដូចជា ក្រូច ក្រូចឆ្មារ ស្វាយខ្ចី និងអំពិល -ល-។ ការញ៉ាំជាតិជូរញឹកញាប់ពេក អាចបង្កើនល្បឿននៃការរបក enamel ខាងក្រៅ ដែលធ្វើឱ្យសុខភាពមាត់ធ្មេញរបស់អ្នកកាន់តែយ៉ាប់យ៉ឺន។
២.បរិភោគអាហាររឹង និងស្អិត៖ ការប្រើធ្មេញច្រើនពេកនៅក្នុងផ្នែកទំពារ ដូចជាការញ៉ាំសាច់អាំងដ៏តឹងតែង ឬទំពារឆ្អឹងខ្ចីឱ្យបានទៀងទាត់ វាក៏អាចជំរុញឱ្យស្រទាប់ធ្មេញរបស់អ្នករបូតចេញកាន់តែងាយស្រួលផងដែរ។
៣.ផឹកសូដា៖ បន្ថែមពីលើអាហារជូរ ក៏មានភេសជ្ជៈដែលអាចបំផ្លាញផ្ទៃធ្មេញរបស់អ្នក ដែលធ្វើឱ្យអ្នកឈឺធ្មេញស្រួចស្រាវ ហើយវាក៏ជាមូលហេតុលេខមួយផងដែរនៃរោគសញ្ញានៃការពុកធ្មេញ។
៤.ដុសធ្មេញខ្លាំងពេក៖ ប្រសិនបើអ្នកដុសធ្មេញខ្លាំងពេក យូរពេក ឬប្រើច្រាសដុសធ្មេញដែលមានសសៃដែលរឹងពេក វាអាចនឹងធ្វើឱ្យស្រោមខាងក្រៅជ្រុះបន្តិចម្តងៗ ដែលជាមូលហេតុនៃការស្រកអញ្ចាញធ្មេញ និងបង្កើនល្បឿននៃការឈឺធ្មេញកាន់តែខ្លាំង។
៥.មិនសម្អាតអណ្តាត៖ បាក់តេរីដែលកំពុងរស់នៅលើអណ្ដាតរបស់យើង ជាហេតុនាំឱ្យមានក្លិនមាត់មិនល្អ។ នៅពេលដែលយើងដុសសម្អាតធ្មេញ ចូរកោសសម្អាតបាក់តេរីនៅលើអណ្ដាតជាមួយនឹងឧបករណ៍សម្អាតអណ្ដាតដាច់ដោយឡែក ឬនៅលើខ្នងច្រាសដុសធ្មេញតែម្ដង។
៦.ហែលទឹកញឹកញាប់៖ យោងតាមការសិក្សាបានឱ្យដឹងថា ការហែលទឹកញឹកញាប់អាចធ្វើឱ្យមានធ្មេញសំណឹក និងងាយរសើប ដោយសារតែក្លរីននៅក្នុងអាងទឹកមានលក្ខណៈសម្បត្តិអាស៊ីតខ្សោយ ដូច្នេះហើយ វាអាចធ្វើឱ្យផ្ទៃខាងក្រៅនៃស្រទាប់ធ្មេញឈឺស្រួចស្រាវ៕
ប្រភព៖sanook










