ថ្ងៃទី២៩ ខែកញ្ញា Jungkook សមាជិកBTS បានទម្លាក់បទថ្មីមួយទៀតមានចំណងជើងថា «3D» Featជាមួយតារាចម្រៀង Jack Harlow បន្ទាប់ពីជោគជ័យបទ«Seven»។ ការត្រលប់មកវិញលើកនេះអ្នកគាំទ្រមានការរំពឹងទុកខ្ពស់ខណៈគ្រាន់តែទម្លាក់បទមិនបានប៉ុន្មានបទចម្រៀងនេះបានឡើងដល់កំពូលតារាង iTunes ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។BTS Jungkook Announces New Single '3D' In Collaboration With Jack Harlow;  Releases Stellar Concept Photoshoots

គិតត្រឹមម៉ោង៨ព្រឹកនៅប្រទេសកូរ៉េនាថ្ងៃទី៣០ ខែកញ្ញា បទ”3D” បានជាប់ចំណាត់ថ្នាក់លេខ ១ រួចហើយនៅលើតារាង iTunes Top Songs យ៉ាងហោចណាស់ ១០០ ប្រទេសជុំវិញពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ជប៉ុន កាណាដា អ៊ីតាលី និងប្រទេសជាច្រើនទៀត។ លើសពីនេះ បទចម្រៀង “3D” នេះបានឈានដល់លេខ ២ និងលេខ ៣ នៅលើតារាង iTunes Top Songs នៅក្នុងប្រទេសផ្សេងទៀត។BTS' Jungkook is back with new song 3D featuring Jack Harlow. Watch -  Hindustan Times

ទន្ទឹមនឹងនោះ វីដេអូចម្រៀង “3D” ក៏កំពុងបង្កើនការមើលក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ គិតត្រឹមម៉ោង ៩ ព្រឹក ម៉ោងនៅប្រទេសកូរ៉េថ្ងៃទី ៣០ ខែកញ្ញា វីដេអូចម្រៀងនេះមានអ្នកចូលមើលលើសពី ១១,៧ លានដងនៅលើឆាណែលយូធូបទៅហើយ៕Watch: BTS' Jungkook shows off his addictive charm in '3D' ft. Jack Harlow  - India Today