ក្រសួងទេសចរណ៍បានបញ្ចេញស្ថិតិទេសចរណ៍នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះដោយបានធ្វើការប្រមូល និងចងក្រងទិន្នន័យទេសចរអន្តរជាតិពីគ្រប់ ច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេសសរុប ២៦ ច្រកទ្វារ ដែលមានកិច្ចសហការផ្ដល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ចំណូល​ពី​ទេសចរ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២១ មាន​ត្រឹម ១៨៤ លាន​ដុល្លារ |  ភ្នំពេញ ប៉ុស្ដិ៍

របាយការណ៍ខាងលើបានបង្ហាញថា អត្រាកំណើនឆ្នាំ២០២៣ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានការកើនឡើងខ្ពស់ ២៥០.៨% ដោយសារចំនួនទេសចរឆ្នាំ២០២២ មានចំនួនតិច ប៉ុន្តែទើបបានត្រឹមកម្រិត ៨០.៣% នៃឆ្នាំ២០១៩ ប៉ុណ្ណោះ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនជំងឺកូវីដ-១៩ មានអត្រាកំណើនថយចុះ ១៩.៧% ។ ក្នុងនោះ ៖
• ផ្លូវអាកាស ៖ ៣៤.៧% នៃចំនួនសរុប កើនឡើង ២០៦.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.៩%
•ផ្លូវគោក ៖ ៦៤.៣% នៃចំនួនសរុប កើនឡើង ២៧៨.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៩៣.៩%
・ ផ្លូវទឹក ១.១% នៃចំនួនសរុប កើនឡើង ៤៤១.៣%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.១%

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថាប្រភពទីផ្សារទេសចរណ៍មកកម្ពុជាមានដូចជា៖
• តំបន់អាស៊ីប៉ាស៊ីហ្វិក ៖ ៨៤.៧% នៃចំនួនសរុប កើនឡើង ២៤៩.៤%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ១៧.២%
• តំបន់អឺរ៉ុប ៖ ១០.៤% នៃចំនួនសរុប កើនឡើង ២៨៨.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៣១.០%
• តំបន់អាមរិក ៖ ៤.៦% នៃចំនួនសរុប កើនឡើង ២១០.៥% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២២ តែ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៣២.១%៕