បរទេស៖ យោងតាមប្រភពព័ត៌មាន Wall Street Journal (WSJ) ដែលបានរាយការណ៍កាលពីទី ២៨ ខែកញ្ញាថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតថាមពលក្នុងស្រុក ដែលបណ្តាលឱ្យវិមានក្រឹមឡាំងបានហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងក្នុងខែនេះ។
មូលហេតុនៃការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរបែបនេះ គឺដោយសារតែប្រទេសរុស្ស៊ី ដំបូងឡើយផ្តោតតែលើការនាំចេញប្រេងទៅបរទេសប៉ុណ្ណោះ ដែលធ្វើឱ្យអាជីវកម្មប្រេងក្នុងស្រុកទទួលបានប្រាក់ចំណេញទាបជាងការនាំចេញ រហូតដល់ប្រឈមមុខនឹងអតិផរណាខ្ពស់ ប្រាក់រូប្លទន់ខ្សោយ កង្វះកម្លាំងពលកម្ម រួមទាំងជម្លោះជុំវិញតុល្យភាពប្រាក់ចំណេញ និងស្ថិរភាពនៃទីផ្សារថាមពលក្នុងស្រុក។/cloudfront-us-east-2.images.arcpublishing.com/reuters/TYEBZBFKZFMNZFOUGOS46JXRNA.jpg)
ដូច្នេះហើយ ក្រុមហ៊ុនប្រេងថ្មីៗនេះបានទទួលប្រាក់រាប់ពាន់លានដុល្លារពីការទូទាត់របស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីលើកទឹកចិត្តឱ្យពួកគេលក់ប្រេងឥន្ធនៈបន្ថែមទៀតនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងក្នុងប្រទេសរុស្ស៊ីនៅតែបន្តកើនឡើង បើទោះជាហាមឃាត់ការនាំចេញក៏ដោយ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យរដ្ឋាភិបាលមានប្រតិកម្ម “ឱ្យបានឆាប់” ចំពោះការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក ខណៈដែលតម្លៃប្រេងសាំងលក់ដុំបន្តកើនឡើងយ៉ាងខ្លាំង។
លោកប្រធានាធិបតីពូទីនបាននិយាយថា “យើងនឹងពឹងផ្អែកលើការពិតចំពោះវិធានការណ៍ដែលបានស្នើឡើងនឹងមានប្រសិទ្ធភាព” ដោយអំពាវនាវឱ្យរដ្ឋាភិបាលសហការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនប្រេងដើម្បីបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ដូច្នេះការហាមឃាត់ការនាំចេញប្រេងរបស់រុស្ស៊ីអាចធ្វើឱ្យប្រទេសដែលនាំចូលមួយចំនួនដូចជា ប្រេស៊ីល ទួរគី អាហ្វ្រិកខាងជើង និងខាងលិច ព្រមទាំងបណ្តាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រ កំពុងប្រឈមនឹងការខ្វះខាតប្រេងយ៉ាងខ្លាំងផងដែរ៕
ប្រភព៖cafef.com










