វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងប្រកួត One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី។

តាមពិតទៅអ្នកទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយក្នុងប្រភេទកីឡាជឺជិតស៊ូ កាលពីដើមឆ្នាំ២០២១ នៅទឹកដីអាមេរិក ដោយកាលនោះ ខាន់ ចេសា បានទទួលជ័យជំនះ។

មុនការប្រកួតចូលមកដល់ វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា លើកឡើងថា៖”ខ្លួនមិនបានខ្វល់ពីដៃគូប្រកួតខ្លួនោះទេ អ្វីដែលសំខាន់ គឺនាងនឹងប្រើប្រាស់បទពិសោធន៍ប្រកួតកន្លងមក គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់បន្ថែម ក្នុងការយកឈ្នះ Kelly ម្ដងទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight”៕