បុត្រារបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ម៉ាតេអូ (Matteo Norodom Prince) បានប្រកាសចូលរួមជាមួយក្លិប Police Tero នៅលីគទី២ប្រទេសថៃ។May be an image of 3 people, people playing football, people playing soccer and textសម្រាប់ជីវប្រវត្តិផ្ទាល់ខ្លួនព្រះអង្គម្ចាស់ ហាក់មិនសូវមាននរណាបានដឹងនោះទេ ដោយគេដឹងត្រឹមថា ព្រះអង្គម្ចាស់នរោត្តម ម៉ាតេអូ ប្រសូតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ ជាបុត្រាបង្កើតរបស់ឮ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់បានដាក់សំណើរ ទឹកប្រាក់ ១០០លានអឺរ៉ូ ទៅកាន់ក្រុមប្រឹក្សាភិបាលនៃក្លឹប ASSE – Association Sportive de Saint-Etienne ( ហៅកាត់ Saint Etienne) ដើម្បីទិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Saint Etienne។

សូមបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាព្រះភាគិនេយ្យ(ក្មួយប្រុស) ព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងត្រូវជាព្រះនត្តា(ចៅប្រុស)ព្រះករុណាព្រះបរមរតនកោដ្ឋ៕