ថ្មីៗនេះមានការបង្ហោះក្នុងបណ្ដាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ ឈិន គឹមឡាដែលបានលើកឡើងអំពីផ្លូវមួយខ្សែនៅក្នុងខេត្តបាត់ដំបង ដែលបានរងការខូចខាតអស់រយៈពេលជាច្រើនឆ្នាំ ក៏ប៉ុន្តែហាក់មិនមានការជួសជុលអ្វីសោះ។May be an image of 1 personម្ចាស់គណនីឈ្មោះ ឈិន គឹមឡា បានបង្ហោះថា៖”ចង់ឱ្យមេភូមិ មេឃុំ……ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្តង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំតិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង”។May be an image of 1 person and road
ក្រោយពីឃើញការបង្ហោះនេះ មន្ទីរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺថា៖ “យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាប មួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរពេញ ផ្ទៃប្រទេស ក្នុងនោះខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាក ក្នុងការជួសជុលអំឡុងពេលនេះ។ ក្រុមការងារមន្ទីរនឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង មានការយោគយល់ដល់ក្រុមការងារមន្ទីរ”៕May be an image of 5 people, motorcycle, dirt bike and all-terain vehicleMay be an image of 6 people and text that says 'ឈិន គឺមឡា is with Ven Karona and 12 others. 1 hour ago ចង់ឱ្យមេភូមិ មេឃុំ ជិះម៉ូតូ មកបង្រៀនជាមួយខ្ញុំម្តង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក #ប្រជាជនរអ៊ូ ជាង១០ឆ្នាំហើយ ហឹម !!! ស្រុកខ្ញុំ ពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បី សិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួល យ៉ាងណាក៏ដោយ ពេលខ្លះលួចយំ ហើយក៏លួច ...តិច ៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំង ណាស់! ភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង'May be an image of text